ចិនថ្កោលទោសចំពោះឧប្បត្តិហេតុនៅហុងកុង

ចិន៖ កាលពីថ្ងៃច័ន្ទរដ្ឋាភិបាលកណ្តាលរបស់ចិនបានថ្កោលទោសចំពោះឧប្បត្តិហេតុ នៅហុងកុងបន្ទាប់ពីការប៉ះទង្គិចគ្នាមួយផ្សេងទៀតកាលពីចុងសប្តាហ៍កន្លងទៅដោយនិយាយថាអំពើហឹង្សាបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មុខមាត់ប្រទេសលើឆាកអន្តរជាតិ, ច្បាប់នីតិរដ្ឋ, សណ្តាប់ធ្នាប់, សេដ្ឋកិច្ចនិងការរស់នៅរបស់ប្រជាជន។

ប្រទេសចិនបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះមេដឹកនាំហុងកុងលោកខារី ឡំា  ​ និងប៉ូលីសក្នុងទីក្រុង   ហើយបានអំពាវនាវឱ្យប្រជាជនហុងកុងប្រឆាំងនឹងអំពើហឹង្សា។

ទីក្រុងហុងកុងបានរងនូវការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងសេចក្តីស្នើច្បាប់ដែលអនុញ្ញាតឱ្យប្រជាជនដែលមានទោសត្រូវធ្វើបត្យាប័នចេញពីហុងកុងដើម្បីទៅទទួលការជំនុំជម្រះនៅក្នុងប្រទេសចិនដីគោក។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៧.១៩)