ចិនធ្វើសមយុទ្ធយោធានៅដែនសមុទ្រក្បែរកោះតៃវ៉ាន់

ចិន៖ កងការពារសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិនបានឲ្យដឹងថា   យោធាចិននឹងធ្វើសមយុទ្ធក្នុងសប្តាហ៍នេះនៅដែនសមុទ្រក្បែរកោះតៃវ៉ាន់ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងប៉េកាំងបានបញ្ជាក់ជាថ្មីថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធប្រសិនបើមានសកម្មភាពណាមួយឆ្ពោះទៅរកឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់  ។

កងការពារសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិនមិនបានបញ្ជាក់ថាសមយុទ្ធនឹងត្រូវធ្វើឡើងនៅពេលណាឬថាតើកងកម្លាំងប្រភេទណាដែលនឹងចូលរួមនោះទេ   ប៉ុន្តែ​បានកំណត់តំបន់មួយនៅឯឆ្នេរនៃខេត្តក្វាងទុងនិងខេត្តហ្វូជានដែលស្ថិតនៅភាគខាងលិចនៃកោះតៃវ៉ាន់។

កងការពារសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិនក៏បានបន្តទៀតថាតំបន់មួយនៅឯនាយឆ្នេរនៃខេត្ត យ៉េជៀង ​ ភាគឥ្យសាននៃកោះតៃវ៉ាន់  ត្រូវបានបិតមិនឲ្យមានការចេញចូល  សម្រាប់សមយុទ្ធយោធារហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ ខាងមុខនេះ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (៣០.០៧.១៩)