មានការបាញ់ប្រហារក្នុងពិធីបុណ្យមួយនៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក

អាមេរិក៖ មានមនុស្ស ៣ នាក់ បានស្លាប់និងយ៉ាងហោចណាស់ ១៥ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីមានការបាញ់ប្រហារមួយដែលបានធ្វើឱ្យមនុស្សរត់ភ័យស្លន់ស្លោក្នុងពិធីបុណ្យអាហារប្រចាំឆ្នាំនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ។

ប៉ូលីសបានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់ទាំងបីនាក់ក៏មានខ្មាន់កាំភ្លើងដែរ   ដែលរូបគេបានលួចយកកាំភ្លើងចូលក្នុងពិធីបុណ្យដោយកាត់តាមរបងដើម្បីជៀសវាងការឆែកឆេរផ្នែកសន្តិសុខ ។

ប៉ូលីសរបស់រដ្ឋកាលីហ្វ័រញ៉ា  បាននិយាយថាសាក្សីខ្លះបានរាយការណ៍ពីជនសង្ស័យទី ២ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើជននោះបានបាញ់ដែរឬទេ។ ការបាញ់ប្រហារនេះបានកើតឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីរយៈពេល ៣ ថ្ងៃដែលរួមមានការប្រកួតប្រជែង ចម្អិនអាហារនិងតន្ត្រីដែលទាក់ទាញមនុស្សជាង ១០ ម៉ឺននាក់ ​  ហើយថ្ងៃអាទិត្យជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ឆ្នាំនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (៣០.០៧.១៩)