យុទ្ធនាការ សម្លាប់មូសខ្លា បានធ្វើឱ្យ ជំងឺជម្ងឺគ្រុនឈាមនៅខេត្តស្ទឹងត្រែងថយចុះប្រមាណជាង៦០%នៅចុងខែកក្កដានេះ

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹម ហឿន ខេត្តស្ទឹងត្រែង

បន្ទាប់ពីក្រុមអន្តរាគមន៍ប្រយុទ្ធនិងជម្ងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លាតាមតំបន់គោលដៅ រយៈពេល២សប្តាហ៍មកនេះជំងឺគ្រុនឈាម បានថយចុះពី២៥៦ករណីមកនៅត្រឹមតែ៩១ករណីនៅសប្តាហ៍ទី២៩នេះ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តនិងជាប្រធានក្រុម អន្តរាគមន៍ប្រយុទ្ធនិងជម្ងឺឆ្លង បានឲ្យដឹងថា៖នេះគឺជាជោគជ័យមូយដែល
យើង បានសម្លាប់ពពួកមូសចម្លងមេរោគជាពិសេសមួសខ្លាញីដែលខាំពេលថ្ងៃ និងបានជួយការពារកូនចៅប្រជាពលរដ្ឋបានប្រមាណ៧០%ឱ្យរួចផុតពីជម្ងឺគ្រុនឈាម ហើយយុទ្ធនាការសម្លាប់មូសនេះក្រុមការងារនៅតែបន្តទៅតាមតំបន់ប្រឈមផ្សេងៗទៀត ។
សម្លេង៖បន្ទាប់ពីយើងបាញ់ថ្នាំនិងដាក់ថ្នាំអាបែតរួមជាមួយការអប់រំប្រជាពលរដ្ឋ សិស្សានុសិស្សនៅតាមសាលាបឋមសិក្សាផងនោះ
ធ្វើអោយជម្ងឺ១នេះមានការថយចុះ

អ្នកស្រី យាន បុប្ផា ប្រជាពលរដ្ឋនៅភូមិក្រោមឃុំព្រះរំកិលបានគាំទ្រដល់សកម្មភាពមន្ត្រីសុខាភិបាលចុះមកបាញ់ថ្នាំនិងអប់រំប្រជាពលរដ្ឋយើងដល់មូលដ្ឋាន ព្រោះវាជាវិធានការដ៍មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ក្រោយពីបងប្អូនប្រជាពលរដ្ឋយើងបាន សម្អាតបរិស្ថាន -កន្លែងដក់ទឹក-សំអាតព្រៃជុំវិញផ្ទះនិងបានថែទាំកូនមិនធ្វេសប្រហែសឡើយ។
សម្លេង៖ចង់សំណូមពរឱ្យគាត់ពាក់ខោអាវវែងៗឱ្យកូន កុំឱ្យកូនទៅ លេងកន្លែងទីងងិតជិតព្រៃ
មានសំបកដូងជីករណ្តៅកប់កុំឱ្យវាមានមូសខាំកូន។
លោកមូក សុងហាក់ មន្ត្រីការិយាល័យបច្ចេលទេសនៃមន្ទីរសុខាភិបាលខេត្តបានទទួលស្គាល់ថា៖ផ្នែក យល់ដឺងរបស់បងប្អូនប្រជាពលរដ្ឋយើងនេះគឺជាវិធានការល្អ ក្នុងការទប់ស្កាត់ការកើតជម្ងឺគ្រុនឈាមបានមួយចំណែកធំ តែដើម្បីឱ្យមានប្រសិទ្ធភាពជាងនេះ បងប្អូនយកថ្នាំអាបែតទៅដាក់តាមពាងឬអាងទឹកបន្ថែម ដើម្បីកុំឱ្យវាកើតដង្កូវទឹក ព្រោះវាជាកំណើតមូសខ្លាំចម្លងមេរោគ។
សម្លេង៖ពាងមានចំណុះពី២០
សូមបញ្ជាក់ថា៖មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបង្ហាញនៅសប្តាហ៍ទី ២៣ មាន ករណី ជំងឺគ្រុនឈាម រហូតដល់ទៅ២៦៥ករណីនៅខេត្តស្ទឹងត្រែងតែមកដល់សប្តាហ៍ទី២៩នេះ មានបរិមាណថយចុះមកនៅត្រឹមតែ៩១ករណីក្រោយពីបានបាញ់ថ្នាំសម្លាប់មូសរួចមក៕

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]