ប្រមុខរជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមថវិកាជិត៤០លានដុល្លារ ក្នុងការទិញសព្វាវុធពីចិន

 វិទ្យុជាតិកម្ពុជា៖ ផន វាសនា 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅក្នុងឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមថវិកាជិត៤០លានដុល្លារ ក្នុងការទិញសព្វាវុធពីចិន លើថវិកាចំនួន២៩០លានដុល្លារ ដែលបានទិញពីលើកមុន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាន និងកំពុងដំណើរការសាងសង់នៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដានេះ។សម្តេចតេជោ បញ្ជាក់ថា ការទិញសព្វាវុធបន្ថែមនេះ គឺដើម្បីពង្រឹងវិស័យទ័ពនៅក្នុងប្រទេស ព្រោះនៅលើលោកនេះគ្មានប្រទេសណាមួយ គ្មានអាវុធនៅក្នុងប្រទេសខ្លួននោះទេ។ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានចោទសួរទៅអ្នកដែលលើកឡើងថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាម តើមានចេតនាអ្វីឱ្យពិតប្រាកដ?