ការបង្ក្រាបលើក្រុមបាតុករនៅទីក្រុងម៉ូស្គូបង្ហាញនូវវិធានការថ្មីប្រឆំាងនឹងក្រុមប្រឆំាង

រុស្សី៖ តាមការផ្សាយរបស់កាសែតបរទេស  បានស្រង់សម្តីរបស់ក្រុមតាមដានសភាពការណ៍ ដែលបាននិយាយថា បាតុករចំនួន ១៥០ នាក់ ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលធ្វើបាតុកម្មទាមទារឲ្យមានបេក្ខជនឯករាជ្យឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសតំណាងថ្នាក់មូលដ្ឋាន   នៅមិនទាន់ត្រូវបានដោះលែងនៅឡើយ រហូតមកដល់ថ្ងៃអាទិត្យនេះ  ។   បាតុករចំនួន ១៥០ នាក់នេះ  ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបរបស់ភ្នាក់ងារប៉ូលីស ដ៏ធំបំផុតក្នុងប្រទេសរុស្សី ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក នេះ ។

តាមសម្តីរបស់អ្នកវិភាគ​បាននិយាយថា  ការបង្ក្រាបលើកនេះ បានបង្ហាញថា ប្រទេសរុស្សី កំពុងតែផ្លាស់ប្តូរនូវវិធានការ ​ទាក់ទងនឹងស្ថេរភាពនយោបាយក្នុងប្រទេសរុស្សី ។

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ  មនុស្សរាប់ពាន់នាក់ បានចេញទៅតាមផ្លូវ ក្នុងទីក្រុងម៉ូស្គូ  ដើម្បីទាមទារឲ្យមានបេក្ខជនឯករាជ្យ ឈរឈ្មោះក្នុងការបោះឆ្នោតតំណាងមូលដ្ឋានក្នុងប្រទេសរុស្សី ។​

អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ិមតោនផុស  (២៩.០៧.១៩)