ប៉ូលីសក្រុងហុងកុងប្រើគ្រាប់កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

ហុងកុង៖ ប៉ូលីសក្នុងទីក្រុងហុងកុង​នៅថ្ងៃអាទិត្យនេះ បានប្រើគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ  ដែលបានប្រមូលផ្តុំគ្នានៅក្បែរការិយាល័យទំនាក់ទំនងរបស់ប្រទេសចិនប្រចំានៅទីក្រុងហុងកុង   នៅក្នុងការប៉ះទង្គិចគ្នាថ្មីបំផុតនៅក្នុងទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ និងដែលកំពុងតែរងដោយការធ្វើបាតុកម្មតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។

ការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមបាតុករ បានឈានមកដល់ថ្ងៃទីពីរ ហើយ ៗ  គេគ្មានសង្ឃឹមថា កំសួលនៃការធ្វើបាតុកម្មនោះ នឹងថមថយចុះឡើយ ។

ការប៉ះទង្គិចគ្នានេះ កើតឡើងនៅក្នុងសង្កាត់ក្រុមគ្រួសារអ្នកមានទ្រព្យសម្បតិ្តរស់នៅ និងនៅក្បែរការិយាល័យទំនាក់ទំនងរបស់ប្រទេសចិនប្រចំានៅទីក្រុងហុងកុង ។  កាលពីសប្តាហ៍មុន  ពួកបាតុករបានចោលពងទា និងគូររូបនៅលើជញ្ជាំងរបស់ការិយាល័យនោះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញូវអេស៊ីយ៉ា  (២៩.០៧.១៩)