សពមន្ដ្រីយោធាដែលធ្លាក់ចូលទឹកត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

មន្ដ្រីយោធា២នាក់ ដែលជិះម៉ូតូជួបឧបទ្ធវហេតុធ្លាក់ចូលទឹកគួចយកទៅនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៤ខែកក្កដាសមត្ថកិច្ចបានរកឃើញ នៅ ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកវរសេនីយ៍ឯក ជីម អេន អធិការស្រុកសៀមប៉ាងបានបញ្ជាក់ថា៖សាកសព្វទាំង២ត្រូវបានទឹកហូរនាំមកទើរនៅចំណុចខាងក្រោមស្ពានកោះទន្សាយ ប្រហែល៣០០ម៉ែត្រក្នុងភូមិសាស្ត្រភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង។


ការរកឃើញនេះសពមន្ដ្រីយោធា ឈ្មោះ សុខ សុវណ្ណឌី ជាអ្នកជិះពីក្រោយ និងមានជំងឺគ្រុនចាញ់ ត្រូវបានប្រទះឃើញនៅវេលាម៉ោង០៧.៤១នាទីហើយរហូត ដល់ម៉ោងជាង៨.២០នាទីព្រឹកថ្ងៃដ៍ដែល សពម្នាក់ទៀតឈ្មោះភីនីដាលិ ក៏ត្រូវបានសមត្ថកិច្ចរកឃើញដូចគ្នា ដែរមានចម្ងាយ៥០០ម៉ែត្រពីសពដែលរកឃើញដំបូង។
លោកឧត្តមសេនីយ៍ទោ ម៉ៅ តារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ដូចគ្នាផងដែរថា សពមន្ដ្រីយោធាទាំងពីរនាក់ត្រូវបានរកឃើញ និងប្រគល់ទៅឱ្យក្រុមគ្រួសារដែលសុំយកទៅស្រុកកំណើដើម្បីធ្វើបុណ្យទៅតាមប្រពៃណីជាតិយើង។


គួរំលឹកដែរថា៖ មន្រ្តីយោធាទាំង២រូប បានឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង កន្លែងដែលទ័ពឡាវធ្លាប់ចូលកាន់កាប់ ត្រូវបានទឹកហូរកួចយកទៅបាត់ពេលពួកគេកំពុងធ្វើដំណើរ ទៅព្យាបាលជំងឺគ្រុនចាញ់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
ពួកគាត់បម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។
សូមបញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះ ភីនី ដាលិ មានតួនាទីជា នាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានីភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ទី២ឈ្មោះសុខ សុវណ្ណឌី មានស្រុកកំណើតនៅ ភូមិលេខ៣ឃុំលេខ១ស្រុកមិត្តភាពខេត្តព្រះសីហនុ។