ថ្នាក់ដឹកនាំ ក្រសួងមាហាផ្ទៃពង្រឹងសមត្ថភាពនគរបាល វគ្គទី១៣ឱ្យប្រសើរជាងមុន

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
៖​

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដាសតឿនឱ្យមន្ត្រីនគរបាលជាតិជំនាន់ទី១៣ចំនូន១៣៥នាក់មកពីចំនួន៤ខេត្ត ពង្រឹងសមត្ថភាពជំនាញ បំពេញភារកិច្ចឲ្យបានខ្ជាប់ខ្ជួនដើម្បី បង្កើនការការពារសុខសន្តិភាពនៅតាមមូលដ្ឋាន ហើយធ្វើខ្លួនឲ្យក្លាយជាបំរើប្រជាពលរដ្ឋដោយឥតរើសអើង។


ក្នុងពិធីសួរសុខទុកនិងសំណេះសំណាលជាមួយនាយនគរបាលនិងនាយនគរបាលរងនៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែងថ្ងៃទី២៦កក្កដា ឯកឧត្តម ថោង សំអាត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៏ថា៖ពេលបញ្ចប់វគ្គសិក្សា ប្អូនៗជាធនធានមនុស្ស មានសមត្ថភាពនៅក្នុងសង្គម ក្នុងខ្របខណ្ឌក្រសួងកហាផ្ទៃ ដូចនេះពេលវិលទៅមូលដ្ឋានវិញ ត្រូវបំពេញតូនាទី ជាអ្នកបំរើប្រជាពលរដ្ឋ បំរើប្រទេសជាតិប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព។


ឯកឧត្តម មានប្រសាសន៍ពន្យល់ថា៖មន្ត្រី នគរបាលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងការពឹងពាក់ដោះស្រាយរាល់គ្រប់បញ្ហាជាពិសេសជាងនេះគឺបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខសុវត្តិភាពនៅតាមមូលដ្ឋាន ព្រោះហេតុការណ៍អ្វីៗវាកើតឡើងមិនបានព្រាងទុកទេ ។
សម្លេង៖សភាពការណ៍វាកើតឡើតឥមានគ្រោងទុកទេព្រោះជនល្មើសវាធ្វើសកម្មភាពអត់គិតម៉ោងទេហើយចន្លោះម៉ោងដែលនគបាលយើងសម្រាក ជាពិសេសម៉ោង៥ ម៉ោង៧-៨ ប៉ូលីសអត់នៅទេព្រោះម៉ោងហ្នឹងគាត់ត្រូវជួបជុំគ្រួសារបងប្អូនគាត់អញ្ចឹង វា ធ្វើសកម្មភាពនិយាយទៅវាអត់មានពេលវេលាអីច្បាស់លាស់ទេរឿងបទល្មើស អញ្ចឹងទាមទារឱ្យយើងផ្តល់សេវាសន្តិសុខនេះ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលាភូមិភាគទី១ស្ទឹងត្រែងមានប្រសាសន៍ថា៖ កំលាំងនគរបាល យើង តែងតែរក្សាប្រពៃណីដ៍ផូរផង់បានគ្រប់ពេលវេលានឹងរួបរួមសាមគ្គីគ្នាជាធ្លុងមួយរវាងប្រជាជននឹងកងទ័ព អ្វីៗអនុវត្តទៅគឺបានគោរពតាមបទបញ្ជារថ្នាក់ដឹកនាំ នឹងគោលនយោបាយរបស់រាជរដ្ឋភិបាលជានិច្ច។
លោកធី វាសនា សិស្សសាលានគរបាលជាតិជំនាន់ទី១៣មកពីខេត្តរតនគីរីបានអះអាងថា៖ក្នុងនាមជាមន្ត្រីនគបាលមិនធ្វើឱ្យប្រជាពលរដ្ឋយើងអស់សង្ឃឹមទេ ពេវិលទៅអង្គភាពវិញនិងបង្កើនកិច្ចសហការល្អជានិច្ចជាមួយប្រជាពលរដ្ឋ នឹង ប្តេជ្ញាយ៉ាងមុះមុតអនុវត្តនូវគោលនយោបាលរបស់រាជរដ្ឋភិបាលបំពេញកាតព្វកិច្ចតាមតួនាទីធ្វើយ៉ាងណាការពារសន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងភូមិឃុំឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា៖មន្ត្រីនគរបាលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគបាលលើកនេះជាជំនាន់ទី១៣លើកទី៣នេះ មានចំនួន ១៣៥នាក់ នារី៤០នាក់ មកពីស្នងនគរបាលខេត្ត កំពង់ចាម ស្វាយរៀង មណ្ឌលគីរី និងក្រចេះ មកសិក្សារយៈពេល០៤ខែ ចាប់បីខែ មិថុនា ទៅដល់ខែកញ្ញាឆ្នាំ២០១៩និងវិលទៅអង្គភាពរៀងៗខ្លួនវិញ៕