ប៉ូលីសក្រុងហុងកុងហាមប្រាមមិនឲ្យមានការធ្វើបាតុកម្មប្រឆាំងនឹងក្រុមសង្គមងងឹត

ហុងកុង៖ ប៉ូលិសហុងកុងកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចហាមឃាត់ការធ្វើបាតុកម្មប្រឆាំង​ក្រុមសង្គមងងឹត  ដែលបានវាយទៅលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ   ដែលធ្វើឲ្យក្រុមបាតុករកាន់តែមិនពេញចិត្ត ​ដែលគេរំពឹងថានឹងមានការប្រមូលផ្តុំគ្នាប្រឆាំងរដ្ឋាភិបាលទៀតនៅចុងសប្តាហ៍នេះ។

អ្នករៀបចំការតវ៉ាបានប្តេជ្ញាបន្តធ្វើដំណើរការរបស់ពួកគេទោះបីជាប៉ូលីសបានបដិសេធសំណើនោះក៏ដោយ។

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ មានការមិនពេញចិត្តតាំងពីថ្ងៃអាទិត្យមុននៅពេលដែលក្រុមអាវសមួយក្រុមដែលកាន់ដោយបំពង់ទីបនិងដំបងបានវាយទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងស្ថានីយ៍និងលើរថភ្លើងដោយធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៤៥ នាក់ត្រួវបញ្ជូនទៅមន្ទីរពេទ្យ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៧.១៩)