កូរ៉េខាងជើងនិយាយថាការបាញ់អាវុធយុទ្ធសាស្ត្រថ្មីគឺជាការព្រមានដល់កូរ៉េខាងត្បូង

កូរ៉េខាងជើង៖ តាមប្រភពពីសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានឲ្យដឹងថាមេដឹកនាំប្រទេសកូរ៉េខាងជើង  លោកគីមជុងអ៊ុនបានត្រួតពិនិត្យការបាញ់អាវុធនុយក្លេអ៊ែរថ្មីកាលពីថ្ងៃព្រហស្បតិ៍នេះ    ដែលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង និយាយថាការបាញ់សាកល្បងនេះ  ជាការព្រមានដល់កូរ៉េខាងត្បូងឱ្យបញ្ឈប់ការនាំចូលអាវុធបច្ចេកវិទ្យាថ្មីៗនិងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងត្បូងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរ គ្រាប់  ។   មន្ត្រីកូរ៉េខាងត្បូងបាននិយាយថានេះជាការសាកល្បងមីស៊ីលលើកទីមួយរបស់កូរ៉េខាងជើង   ចាប់តាំងពីលោកគីមនិងលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានព្រមព្រៀងគ្នាដើម្បីធ្វើការចរចារលើកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញកាលពីខែមុន។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៦.០៧.១៩)