អ្នកនាំពាក្យអំពាវនាវអោយអ្នកកាសែតគិតផលប្រយោជន៍ជាតិនិងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់សន្តិសុខជាតិ

វិទ្យុជាតិកម្ពុជា: លោកចេម ហួត

ភ្នំពេញ៖អ្នកនាំពាក្យអំពាវនាវអោយអ្នកកាសែតគិតផលប្រយោជន៍ជាតិនិងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ប៉ះពាល់ដល់សន្តិសុខជាតិក្រោយកាសែតអាមេរិចផ្សាយថាកម្ពុជាអោយចិនសាងសង់មូលដ្ឋានយោធា។ថ្លែងក្នុងសន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុំ សុជាតបន្តថា៖”កាលពីប៉ុន្មានថ្ងៃមកនេះមានកាសែតបរទេសមួយចំនួនបានផ្សាយថាមានមូលដ្ឋានកងទ័ពបរទេសមានវត្តមកម្ពុជានោះជារឿងមិនមែនជាការពិតទេ។ឯកឧត្តមថា៖ព័ត៌មាននេះមានចេតនាញុះញង់បំបែកបំបាក់ និងខុសពីវិជ្ជាជីវៈសារព័ត៌មានប៉ះពាល់ដល់បូរពភាពទឹកដីកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីក៍ដូចថ្នាក់ដឹកនាំដ៏ទៃទៀត។ឯកឧត្តមឧត្តមសេនីយ៍ឯក ឈុំ សុជាតបញ្ជាក់ទៀតថា”យើងមិនត្រូវការវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជានោះទេ។យើងមានសមត្ថភាពក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជា។យើងមិនដែលមានកិច្ចព្រមព្រៀងសំងាត់ណាមួយជាមួយបរទសណាមួយទេ”។ការអញ្ជើញមន្រ្តីជំនាញមកបកស្រាយដក់អ្នកសារព័ត៌មាននេះ
ឯកឧត្តម ផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលបញ្ជាក់ថាការរៀបចំសន្និសីទនេះស្តីពីព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ។សន្និសីទនេះក៍មានគោលបំណងឆ្លើយតបនូវគោលការណ៍និងស្មារតីរួមនៃវិធានការណ៍ប្រឆាំងនឹងព័ត៌មានប្រឌិតដ៍អាក្រក់បំផុតនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។គួរបញ្ជាក់មាត្រ៥៣នៃរដ្ឋធម្មនុញ្ញបន្តថា៖កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួន ហើយក៍មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរលើកលែងតែក្នុងក្របខណ្ឌសំណូមពររបស់អង្គការសហប្រជាជាតិ។កម្ពុជារក្សាសិទ្ធិក្នុងការទទួលជំនួយបរទេស ជាសម្ភារៈយោធាអាវុធគ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងទៀត ដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់និងធានាសណ្តាប់ធ្នាប់នៅក្នុងប្រទេស៕