ប្រជាពលរដ្ឋ​ជាច្រេីនគ្រួសារសាទរចំពោះអភិបាលខេត្តកំពង់ចាម ចូលរួមដោះស្រាយកង្វល់របស់ពួកគាត់

វិទ្យុជាតិកម្ពុជា៖លោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖
ប្រជាពលរដ្ឋ​ជាច្រេីនគ្រួសារបានសាទរចំពោះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំមន្ត្រីជំនាញ​ ចុះពិនិត្យ​ដោះស្រាយករណីបណ្តឹងរបស់ប្រជាពលរដ្ឋ​ ជាច្រេីនគ្រួសារ​ រស់នៅក្នុងភូមិក្រដាស ក និងភូមិក្រដាស ខ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែលកេីតទុក្ខមិនសុទ្ធចិត្តចំពោះក្រុមហ៊ុនវិនិយោគថ្មភ្នំក្នុងការកិលថ្មភ្នំ​ ធ្វេីអាជីវកម្ម​ ព្រោះកន្លងមកតំបន់ភ្នំនេះ​ បងប្អូនប្រជា ពលរដ្ឋអាស្រ័យផល​ ទាំងក្នុងរដូវទឹកឡេីងពួកគាត់យកគោក្របីមកទីទួលសុវត្ថិភាពមួយនេះ។


ក្នុងឱកាសអញ្ជើញចូលរួមដោះ ស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសម្រេចចិត្តឲ្យក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា របស់លោកឧកញ៉ា សុខ សុខា ផ្អាកជាបណ្ដោះអាសន្ន​ ដេីម្បីរង់ចាំអនុវត្តន៍តាមច្បាប់អាជីវកម្មដែលកំណត់ដោយក្រសួងពាក់ពន្ធ័ជាមុនសិន៕