នគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

សមត្ថកិច្ច នគរបាល ចរាចរណ៍ផ្លូវគោគខេត្តស្ទឹងត្រែងតម្រូវឱ្យប្រជាពលរដ្ឋបង្កើនការគោរពច្បាប់ចរាចរណ៍ អ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយត្រូវពាក់មួកសុវត្ថិ ភាព ទាំងអស់គ្នា បើគ្មានមួកនិងឃាត់យកម៉ូតូទុក ហើយវិធានការនេះនិងអនុវត្តរយៈពេលមួយខែ ដោយមិនការផាកពិន័យយកប្រាក់ ឡើយ។


ក្នុងសកម្មភាពអនុវត្តវិធានការច្បាប់ចរាចរណ៍នៅក្នុងក្រុងខេត្តស្ទឹង ត្រែង ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩លោក ឧត្តមសេនីយ៍ត្រីអូត ស៊ីវុត្ថា ស្នងការរងនគរបាលខេត្តទទួលដឹកនាំការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា៖ការបើកបរ បងប្អូនត្រូវបង្កើនការគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរទៅតាមល្បឿនកំណត់និងត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកមុខទាំងអ្នកក្រោយចំណែករថយន្ត មិនផ្ទុកទំនិញហូសកំណត់ រថយន្ត ឬយានជំនិះ ផ្សេងៗត្រូវឲ្យមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ប្រកបដោយ គុណភាព- ដូចជាហ្វាំង -កញ្ចក់- ចង្កូត- កង់- ភ្លើងចង្កៀង- កៅអី អង្គុយ-ដើម្បីធានា ការផ្តល់សុវត្ថិភាពនៅពេលធ្វើដំណើរឱ្យបានជាប្រចាំ។


លោក ឧត្តមសេនីយ៍ត្រីបន្តថា៖ការគោរពច្បាប់បានល្អយើងនិងធានាសុវត្ថិភាព ទាំងអ្នករួមដំណើរផង ព្រោះយើងទាំងអស់គ្នាពាក់មួកសុវត្ថិភាពការពារអាយុជីវិត
សម្លេង៖គឺខាងនគរបាលចរាចរណ៍យើងចុះអនុវត្តច្បាប់ចរាចរណ៍នេះមិនមែនការពារអាយុជីវិតនគរបាលចរណ៍ដែលចុះអនុវត្តច្បាប់រឹតបណ្តឹងច្បាប់នោះទេ គឺជីវិតខ្លួនគាត់ផ្ទាល់។
លោក នួន តុលា ប្រជាពលរដ្ឋនៅភូមិព្រែកក្រុងស្ទឹងត្រែង- បានយល់ថា៖ការគោរពច្បាប់ចរាចរណ៏ប្រជាពលរដ្ឋមួយចំនួនអនុវត្តនៅតែមុខសមត្ថកិច្ចតែប៉ុណ្ណោះហើយអ្នកខ្លះមិនទាបបានចូលរួមនៅឡើយទេ។
លោកសង្កេតឃើញថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារតែការមិនគោរពច្បាប់និងបើកបរក្នុងពេលស្រវឹងហើយការគ្រោះថា្នក់ទៀតសោធន៍គ្រោះថ្នាក់ធ្ងន់គឺពេលគ្មានពាក់មួកសុវត្ថិភាព។
សម្លេង៖សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរទាំងអស់គ្នាពាក់មួក និងដាក់កញ្ចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុវត្តិភាពយើង និងចូលរួមគោរពច្បាប់ចរចរណ៍ទាំងអស់គ្នាផង ។
សូមបញ្ជាក់ថា៖យុទ្ធនាការពាក់មួកនេះចាប់ពីថ្ងៃទី១៩ខែកក្កដាដល់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩មិនផាកពិន័យទេ ហើយចាប់ពីថ្ងៃទិ២០ខែសីហាតទៅសមត្ថកិច្ចនិងអនុវត្ថផាកពិន័យជាប្រាក់បន្ថែម ដូចនេះចូលបងប្អូនបើកបរម៉ូតូពាក់ពួកទាំងអស់គ្នាសន្មត់ថាយើងបានចូលរួមគោរពច្បាប់ចរាចរណ៍៕