សមាគមហ្វាពន្លឺសិល្បៈនឹងបើកបង្ហាញសមិទ្ធិផលសិល្បៈនៅថ្ងៃទី២៦ ខែកក្កដា ស្អែកនេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

បាត់ដំបង៖ សមាគមហ្វាពន្លឺសិល្បៈនឹងរៀបចំទិវាបើកបង្ហាញសិល្បៈនៅថ្ងៃទី២៦ ខែ កក្ក​ដាឆ្នាំ ២០១៩ ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ដ្ឋលេខាធិការតំណាងឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

          លោក ឧស្មាន ខា វ៉ាចា នាយកប្រតិបត្តិសមាគមន៍ហ្វាពន្លឺសិល្បៈបានឲ្យដឹងថា ពិធីនេះ រៀបចំជារៀងរាល់ឆ្នាំដើម្បីបង្ហាញពីសមិទ្ធិផលរបស់ខ្លួនដែលសម្រេចបានបន្ទាប់ពីធ្វើកិច្ចសហប្រតិបត្តការជាមួយស្ថាប័នពាក់ព័ន្ធកន្លងមក។

ក្នុងកម្មវិធីនេះដែរ សមាគមក៏នឹងរៀបចំពិធីប្រគលវិញ្ញាបនបត្រដល់សិស្សា​នុសិស្ស​ដែល​បានបញ្ចប់ការសិក្សានៅសមាគមហ្វាពន្លឺសិល្បៈនេះផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះ នឹងចាប់ផ្តើមពីម៉ោង៨ដល់ម៉ោង១១ព្រឹក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ និងសិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ៕