គណៈវិស្វករកម្ពុជាលើកទឹកចិត្តដល់វិស្វករឲ្យចុះបញ្ជីនៅគណៈវិស្វករកម្ពុជាដើម្បីទទួលបានសិទ្ធិស្របច្បាប់បំពេញកាងារ

វិទ្យុជាតិកម្ពុជា៖ដោយលោក ចេម ហួត

ភ្នំពេញ៖ គណៈវិស្វករកម្ពុជាលើកទឹកចិត្តដល់វិស្វករឲ្យបន្តមកចុះបញ្ជីនៅគណៈ​វិស្វករកម្ពុជាដើម្បីទទួលបាន​សិទ្ធិស្រប​ច្បាប់​ងាយ​ស្រួលក្នុងការប្រកបអាជីវកម្មតាមជំនាញវិជ្ជាជីវៈ។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មលើកទី២ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យាវិស្វកម្ម នៃគណៈវិស្វករកម្ពុជា នាព្រឹក ថ្ងៃទី២៥ ខែកក្កដានេះ ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ សមាជិកអចិន្ត្រេយ៍​ក្រុមប្រឹក្សា       គណៈវិស្វករកម្ពុជាមានប្រសាសន៍ថា ការចុះបញ្ជីត្រូវប្រញាប់ចុះបញ្ជី​នៅគណៈវិស្វករកម្ពុជានេះ វិស្វករ​ទទួលបានអត្ថប្រយោជន៍ច្រើនដូចជាមានសិទ្ធិប្រកួតប្រជែងទីផ្សារការងារវិស្វកម្ម ជាមួយវិស្វករបរទេស ក្នុងតំបន់អាស៊ាន និងសាកលលោក នឹងងាយស្រួលក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្មដោយស្របច្បាប់ ។ បច្ចុប្បន្នកនេះមានវិស្វករជិត៤ពាន់នាក់ហើយដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងនោះមាន៖ វិស្វករដំបូង, វិស្វករអាជីព, វិស្វករបរទេស, វិស្វករអាស៊ាន, វិស្វករអាជីពឆ្នើមអាស៊ាន, វិស្វករអាស៊ានវ័យក្មេង, និងវិស្វករកិត្តិយសអាស៊ាន ។

 វិស្វករដែលបានចុះបញ្ជីត្រឹមត្រូវមានទាំងជាងជិត៤ពាន់នាក់នោះ ៖ វិស្វករដំបូង, វិស្វករអាជីព, វិស្វករបរទេស, វិស្វករអាស៊ាន, វិស្វករអាជីពឆ្នើមអាស៊ាន, វិស្វករអាស៊ានវ័យក្មេង, និងវិស្វករកិត្តិយសអាស៊ាន ។

ឯកឧត្តម សួស គង់ រដ្ឋលេខាធិកាប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបាន​លើកទឹកចិត្តដល់គណៈវិស្វករកម្ពុជាឲ្យបន្តភារកិច្ចប្រមូលផ្ដុំគ្រប់គ្រងវិស្វករចុះបញ្ជីនៅទូទាំងប្រទេស។ បន្តបណ្ដុះបណ្ដាល បង្កើនសមត្ថភាពវិជ្ជាជីវៈវិស្វកម្ម ឲ្យមានកម្រិតស្តង់ដារ ចូលរួមថែរក្សា និងលើកស្ទួយអត្ដសញ្ញាណជាតិ នឹងត្រូវបាន​ទទួល​គោរមងារជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្ម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ៕