មីយ៉ាន់ម៉ា៖ មនុស្ស ៤នាក់បានស្លាប់ និងរាប់សិបនាក់បានបាត់ខ្លួនក្នុងករណីលិចនាវា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩​ — យោងតាមក្រសួងព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា មនុស្ស ៤នាក់បានស្លាប់ និង ៣៥នាក់ផ្សេងទៀតបានបាត់ខ្លួននៅពេលដែលនាវា ២គ្រឿងបានលិចនៅក្នុងទន្លេ Ayeyarwady ក្នុងតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានដកស្រង់ប្រភពរបស់ក្រសួងនេះថា មានមនុស្សប្រមាណ ១៥០នាក់ មកពីភូមិ Phayekyun បានឡើងនាវាដឹកទំនិញចំនួនពីរគ្រឿង ដើម្បីធ្វើដំណើរទៅកាន់ភូមិ Kanthar កាលពីថ្ងៃទី២៣ ខែកក្កដា។ នាវាទាំងពីរនោះបានក្រឡាប់ចាក់ ខណៈដែលអ្នកភូមិបានព្យាយាមដកថយក្នុងអំឡុងពេលនៃការប្រយុទ្ធដោយអាវុធដែលពាក់ព័ន្ធ។

សាកសពមនុស្ស ៤នាក់ ដែលរួមមានស្ត្រី ២នាក់ ត្រូវបានរកឃើញស្រង់ឡើងពីទឹកវិញ ហើយអ្នកផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។ ប្រតិបត្ដិការស្វែងរក នឹងជួយសង្គ្រោះសម្រាប់អ្នកដែលបាត់ខ្លួនកំពុងប្រតិបត្តិការ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)