យោធិនពីរនាក់ប្រចាំការនៅ ស្រុកសៀមប៉ាងបាត់ខ្លួន រកមិនទាន់ ឃើញ នៅឡើយ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ដោយស្ថិតក្នុងហេតុការណ៍ដ៍រន្ធត់តាមរយៈរូបភាពនៃវីដេអូ ជិះម៉ូតូឆ្លងកាត់ស្ពានឈើ វាងផ្លូវថ្មីធ្លាក់ទៅតាមកម្លាំងទឹកហូរខ្លាំងបានសម្លាប់ជីវិតមន្ត្រីយោធិន២នាក់នៅក្នុងអង្គភាពកាំភ្លើងធំបញ្ជាកាស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិញុំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ក្នុងភូមិសាស្ត្រអូរអាឡៃ កាលពីថ្ងៃទី២៤កក្កដាឆ្នាំ២០១៩ ។


លោកវរសេនីយ៍ឯក ជីមអេន អធិការស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖យោធិនដែលបានបាត់ខ្លួននេះ៖ – ទី១ឈ្មោះ សុខ វណ្ណឌី និងទី២ ឈ្មោះ ភី ណាក់ដាលី ភេទប្រុស
អ្នកទាំងពីរបច្ចុប្បន្នបម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរៈសេនាតូច កាំភ្លើងធំបញ្ជាកាស្រាលយោធភូមិភាគទី១ ប្រចាំការ នៅភូមិសាស្ត្រអូរអាឡៃ។


លោក ចន ង៉ែត ប្រធានកងអនុសេនាធំទី៣ វរៈសេនាតូចកាំភ្លើងធំបញ្ជាការស្រាលយោធភូមិ ភាគទី១ បានអោយដឹងថាមុនពេលកើតហេតុនៅព្រឹកថ្ងៃទី២៤កក្តដា២០១៩វេលាម៉ោង៩ព្រឹកពួកគេទាំងពីរបានជិះម៉ូតូចេញទៅពិនិត្យសុខភាពតែខណៈធ្វើដំណើរឆ្លងកាត់នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រ អូរអាឡៃ ព្រំដែន កម្ពុជា ឡាវ ក៍បានជួបឧបទ្ទវហេតុដោយសារតែជំនន់ទឹកភ្លៀងហូរច្រោះផ្លូវស្ពាន បណ្តាលឱ្យធ្លាក់ចូល ទៅក្នុងទឹកដែលកំពង់ហូរខ្លាំង មកទល់ពេលនេះហើយ នៅមិនទាន់រកឃើញសាកសពនៅឡើយទេ។


លោកផាន់យុទ្ធ អភិបាលស្រុកស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានអំពាវនាវដល់ពុកម៉ែបងប្អូន ដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ ឃុំ សន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ប៉ែកខាងក្រោមសូមជួយស្វែងរក មើលប្រសិនជួបប្រទះ ឃើញសាកសព យោធិនរងគ្រោះទាំងពីនាក់សូមជួយផ្តល់ព័ត៌មានមកអាជ្ញាធរពាក់ព័ន្ធ ក្នុងពេលដែលអាជ្ញាធរកំពុងរករកនេះផង។
សូមបញ្ជាក់ថា៖ក្នុងឧបទ្ទវហេតុនេះអាជ្ញាធរស្រុកសៀមប៉ាងនិងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើដំណើររុករកទៅតាមបណ្តោយទឹកហូរតាមខ្សែបន្ទាត់ព្រំដែនមិនទាន់រកឃើញសាកសពនៅឡើយទេ៕