នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផ្គើននឹង ការគំរាមរបស់មហាយក្សចិន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ជូននាវាចម្បាំងមួយគ្រឿង ធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់សាជាថ្មីក្រោយពេលដែលចិនព្រមានដាច់ខាតថា បើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យនោះឮសង្រ្គាមនឹងផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNកាលពីល្ងាចថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។


លោក Clay Doss (ខ្លេ ដូស) អ្នកនាំពាក្យកងនាវាចរទី ៧ របស់សហរដ្ឋអាមេរិកបានប្រាប់ CNN ថានាវាចម្បាំង USS Antietam (យូ អេស អេស អែនធាថាម)បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះដើម្បីបង្ហាញពី សេរីភាព និងការបើកចំហរ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តធ្វើការហោះហើរ និងនាវាចរ ទៅកាន់គ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត។


សូមបញ្ជាក់ថាប្រទេសចិនបានប្រកាស់ប្រឆាំងដាច់ខាតថា ប្រសិនបើមានក្រុមផ្ដាច់ខ្លួនណាមួយ ដែលចង់ឱ្យតៃវ៉ាន់មានឯករាជ្យ ឬកម្លាំងខាងក្រៅណាមួយចង់យកតៃវ៉ាន់ ចេញពីចិនដីគោក នោះចិននឹងមិនរុញរាឡើយក្នុងការធ្វើសង្រ្គាមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕
ប្រភព៖សារព័ត៌មាន CNN