មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអង្គការ WCS ពង្រឹងប្រសិទ្ធភាពគ្រប់គ្រង តំបន់រ៉ាមសារព្រែកទាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ២៥ ០៧ ២០១៩ ៖


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអង្គការWCS ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់រ៉ាម សារព្រែកទាល់ ដើម្បីជូយរក្សាធនធានធម្មជាតិនិងថែរក្សាជីវៈចម្រុះ ។


ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងអង្គការ WCS បានបើកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ កាលពីថ្ងៃទី២៤ ខែកក្កដា នៅខេត្តបាត់ដំបង ។
ឯកឧត្តម ជា សំអាងបានពិនិត្យពិភាក្សាការងារអនុវត្តន៍កន្លងមក និងលើកទិសដៅអនុវត្តន៍បន្ត ។ ឯកឧត្តមបន្តថា ទាក់ទងនឹងទិសដៅបន្ត កិច្ចប្រជុំបានសម្រេច៖(១)រៀបចំប្រកាសស្តីពីវិធានការកាពារនិងអភិរក្សជម្រកសត្វស្លាប (២)សិក្សាលទ្ធភាពស្តារតំបន់ព្រៃលិចទឹកដែលរងការបំផ្លាញដោយភ្លើងឆេះព្រៃកន្លងមក (៣)ពិនិត្យលទ្ធភាពបណ្តុះបណ្តាលស្តីពីមគ្គុទេសទេសចរណ៍អភិរក្សជីវចម្រុះដល់ឧទ្យានុរក្ស និងព្រាងសេចក្តីសម្រេចស្តីពីការគ្រប់គ្រងចំណូលពីទេសចរណ៍ និង (៤) រៀបចំកិច្ចប្រជុំស្តីពីរចនាសម្ព័ន្ធគ្រប់គ្រងគម្រោង គ្រប់គ្រងនិងអភិរក្សដីសើមអាងទន្លេមេគង្គក្រោម «រ៉ាមសារព្រែកទាល់»។
សូមបញ្ជាក់ថា ឯកឧត្តម ជា សំអាង ក៏បានចុះពិនិត្យមើលសំណង់ទំនប់ស្ទាក់ទឹក ព្រែកដា ដែលបានសាងសង់ឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់ជាជម្រកប្រភេទធនធានជីវៈចម្រុះ និងជាប្រភពចំណីអាហាររបស់សត្វស្លាប នៅក្នុងរដូវប្រាំងផងដែរ ៕