ឃាត់ខ្លួនមនុស្សជាង ១០០ នាក់ក្នុងប្រតិបត្តិកាចុះបង្ក្រាបគ្រឿងញៀននៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​


ខេត្តព្រះសីហនុ​៖​ នៅវេលាម៉ោង​ ០៣:០០នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបនៅ​ ក្លឹប​ អូបាម៉ា​ KTV​ ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើការឃាត់ខ្លួនមនុស្សចំនួនប្រហែលជាង ១០០នាក់។