រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍រាល់បណ្តាវិនិយោគិនបរទេសទំាងអស់ដោយគ្មាន ការរើសអើងឡើយ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖

រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍រាល់បណ្តាវិនិយោគិនបរទេសទំាងអស់ដោយគ្មាន ការរើសអើងឡើយ ដើម្បីពង្រីកការអភិវឌ្ឍខេត្តនេះឲ្យកាន់តែរីកចំរើន។


ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ខេត្តព្រះសីហនុ ក៏ដូចជា កម្ពុជាទំាងមូល មិនប្រកាន់និន្នាការនយោបាយ មិនថា ចិន អាមេរិក បារាំង ឬប្រទេសណាទេ គឺស្វាគមន៍ទទួលយកអ្នកវិនិយោគនិងទេសចរមកពីគ្រប់ទិសទីមកកាន់ខេត្តព្រះសីហនុក៏ ប៉ុន្តែអ្នកវិនិយោគ និងអ្នកទេសចរត្រូវតែគោរពច្បាប់របស់កម្ពុជា។


ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានថ្លែងដូច្នេះក្នុងជំនួបជាមួយលោជំទាវ អេនជីឡា ខូខូរេន អគ្គរាជ ទូត នៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នៅសាលាខេត្តព្រះសីហនុដោយបានអៈអាងថា ការទទួលយកវិនិយោគិនមកពីគ្រប់ ទិសទីគឺបានជំរុញការវិនិយោគនិងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធ ភាព។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុបានប្រែមុខមាត់ទៅ ជាខេត្តពាណិជ្ជកម្ម ដឹកជញ្ជូន កាស៊ីណូ និងទេសចរណ៍ ប៉ុន្តែទន្ទឹមនឹងការអភិវឌ្ឍនេះ ខេត្តព្រះសីហនុក៏បានជួបបញ្ហាប្រឈមមានដូចជា សំណង់ ផ្លូវថ្នល់ លូទឹកកខ្វក់ និងអនាម័យ បរិស្ថាន (សំរាម)ដែលតម្រូវឱ្យ អាជ្ញាធរពង្រឹងវិធានការយន្តការនានាជាច្រើនទៀត ដើម្បីដោះស្រាយបញ្ហានេះធានាបានសោភណ័ភាពនិងបរិស្ថានល្អសម្រាប់ទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនបន្ថែមទៀត។
លោកជំទាវ អេនជីឡា ខូខូរេន អគ្គរាជ ទូត នៃស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជា ណាចក្រកម្ពុជាមានប្រសាសន៍ថា ខេត្តព្រះសីហនុបានធ្វើបច្ចុប្បន្នភាពក្នុងការពង្រីកវិសាលភាពអភិវឌ្ឍន៍គួរអោយកត់សម្គាល់ លើផ្នែកហេដ្ឋរចនាសម្ព័ន្ធសំណង់និងផ្លូវគមនាគមន៍។
លោកជំទាវបានបញ្ជាក់ថា ដោយមើលឃើញពីការរីកចម្រើន លើវិស័យសំណង់ ពិសេសស្តង់ដារគុណភាពសំណង់កន្លងមក ស្ថានទូតអូស្តា្រលីនិងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានសម្រេច បង្កើតកម្មវិធីរួមមួយ ជួយផ្នែកបច្ចេកទេសដល់ក្រសួងដែនដីនិងអាជ្ញាធរខេត្តដែលនឹងដាក់ឲ្យដំណើរការសាកល្បង មុនគេនៅខេត្តព្រះសីហនុនេះ ៕