អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមអនុវត្តចំណាត់ការរៀបចំចិញ្ចើមផ្លូវសាធារណៈនៅទូ ទំាងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ហុក សុខរិន
ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមអនុវត្តចំណាត់ការរៀបចំចិញ្ចើមផ្លូវសាធារណៈនៅទូ ទំាងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ឱសាវាទ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈនិងរំដោះ ចំណីផ្លូវសម្រាប់អ្នកថ្មើជើង។

រដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំ សណ្តាប់ធ្នាប់នៅលើមហាវិថីសំខាន់ៗក្នុងភូមិសាស្រ្តរបស់ខ្លួន ដោយបានឃាត់រថយន្តចំនួន ៩ គ្រឿងដែលលក់គ្មានសណ្តាប់ធ្នាប់រំលោភលើចំណីផ្លូវអ្នកថ្មើរជើង។
លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌ៧មករា បានឲ្យដឹងថា ការសម្រេចឃាត់រថយន្ត ទំាងនេះគឺបន្ទាប់ពីបញ្ចប់ឱសាវាទហាមលក់រថយន្តគ្រប់ប្រភេទនៅមុខផ្ទះល្វែងរបស់ខ្លួន ហើយតម្រូវឲ្យរកទីតំាងថ្មីនៅលើដីឡូត៍ឬឃ្លំាងលក់ត្រឹមត្រូវដើម្បីធានាសណ្តាប់ធ្នាប់និងសោភ័ណភាពទីក្រុង។ លោកអភិបាលរងបានបញ្ជាក់ថា វិធានការនេះក៏បានតម្រូវឲ្យម្ចាស់ អាជីវកម្មទំាងអស់មានសិទ្ធិតំាងលក់ទំនិញនៅក្នុងផ្ទះរបស់ខ្លួនតែប៉ុណ្ណោះ ហើយក្នុងករណី ល្មើសនិងអនុវត្តទៅតាមវិធានការច្បាប់ដែលបានកំណត់។
ការជំរុញកែលម្អសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនេះ បានធ្វើឡើងខណៈដែលបច្ចុប្បន្នម្ចាស់អាជីវកម្មជាច្រើនបានរំលោភយកចំណីផ្លូវសាធារណៈដើម្បីដាក់តាំងលក់ទំនិញផ្លូវរបស់ ខ្លួន ធ្វើឲ្យបាត់បង់ផ្លូវថ្មើជើង បង្កការលំបាកដល់អ្នកដំណើរងាយប្រឈមគ្រោះថ្នាក់និងកក ស្ទះចរាចរណ៍ជាដើម។

លោកង៉ែត ដារា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានគាំទ្រវិធានការរៀបចំសណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវនេះ ថាបានរំដោះផ្លូវសម្រាប់អ្នកថើ្មរជើងបានធ្វើដំណើរដោយសុវត្ថិភាព។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានណែនាំដល់រដ្ឋ បាលខណ្ឌទំាង១៤ទូទំាងរាជធានីភ្នំពេញត្រូវណែនាំប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាននិងម្ចាស់ អាជីវកម្មនៅតាមដងផ្លូវមិនអនុញ្ញាតអោយលក់នៅមុខផ្ទះរបស់ខ្លួនទៀតឡើយ ហើយតម្រូវ ឲ្យដាក់លក់ត្រឹមខ្លោងទ្វាផ្ទះរបស់ខ្លួនជាកំហិត ហើយក្នុងករណីមិនអនុវត្តតាមនឹងប្រើប្រាស់ វិធានការរដ្ឋបាលដកហូតសម្ភារមករក្សាទុកនៅសាលាខណ្ឌដោយពុំទទួលខុសត្រូវលើការខូច ខាតឬបាត់បង់ទ្រព្យសម្បត្តិនោះឡើយ៕