សន្តិសុខឈូងសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — ទស្សនៈរបស់រុស្ស៊ីអំពីសន្តិសុខសមូហភាពនៅក្នុងឈូងសមុទ្រត្រូវបានធ្វើបទបង្ហាញ​ដោយ ប្រេសិតពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅមជ្ឈិមបូព៌ា និងបណ្តាប្រទេ​សអាហ្វ្រិក និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mikhail Bogdanov កាលពីថ្ងៃអង្គារ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស រុស្ស៊ី។

ក្រសួងបានកត់សម្គាល់ថា នៅក្នុងបរិបទនៃទស្សនៈរបស់រុស្ស៊ី អំពីវិធីសាស្រ្តនានា ដើម្បីធ្វើឱ្យមានស្ថិរភាព​ស្ថានភាព​នៅ​ឈូងសមុទ្រវាត្រូវ​បានសង្កត់ធ្ងន់ថា ប្រព័ន្ធសន្តិសុខ​ក្នុងតំបន់ពិតជាអាចធ្វើជាមូលដ្ឋាន​ ដើម្បីធានានូវអនាគតដ៏​សក្ដិសម​សម្រាប់ប្រទេសទាំងអស់​នៃផ្នែកដ៏សំខាន់នៃយុទ្ធសាស្រ្តនេះ។ គោលគំនិតសំខាន់ៗនៃគោលគំនិតនេះ​ គឺតួអង្គដែលជា​ដំណាក់កាលពហុភាគីនិយមមួយ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់​ចំពោះច្បាប់អន្តរជាតិ ជា​ដំបូងធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន។ គោលដៅយុទ្ធសាស្រ្តដែលកំណត់ដោយឯកសារនេះ គឺបង្កើតជា​យន្តការរួមនៃសន្តិសុខ​សមូហភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងឈូងសមុទ្រ ដែលនឹងរួម​បញ្ចូលនូវប្រទេស​ទាំង​អស់​នៃតំបន់នេះនៅលើមូលដ្ឋាននៃសមភាព។

ក្រសួងបានឱ្យដឹងទៀតថា រុស្ស៊ីជឿជាក់ថា គំនិតនៃប្រព័ន្ធសន្តិសុខនៅក្នុង​ឈូងសមុទ្រ​អាចដើរ តួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូតនៅ​ក្នុងតំបន់នោះ។ គោលគំនិតនេះ បានគិតដល់ការអនុវត្តផែនការសកម្មភាព​រយៈពេលយូរ​អង្វែង​ដើម្បីធ្វើឱ្យស្ថានភាពមានលក្ខណៈធម្មតា ការពង្រឹងស្ថិរភាព និងសន្តិសុខ ការដោះ​ស្រាយ​ជម្លោះ ការកំណត់គ្រោងការណ៍ និងប៉ារ៉ាម៉ែត្រនៃប្រព័ន្ធក្រោយពេលមានវិបត្តិ ​នឹងវិធី​ដើម្បីអនុវត្តន៍ភារកិច្ចដែលកើតមានឡើង។ គំនិតផ្តួចផ្តើមរបស់យើង បានអភិវឌ្ឍន៍សំណើរបស់​ប្រទេសរុស្ស៊ីដែលបានលើកឡើងនៅក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៩០​ និងមិនមានកាលបរិច្ឆេទនៅ​ឆ្នាំ ២០០៤ និង ២០០៧។

ប្រទេសរុស្ស៊ីអំពាវនាវឱ្យបង្កើតក្រុមផ្តួចផ្តើមមួយ ដើម្បីរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងឈូងសមុទ្រ​ជាមួយនឹងចក្ខុវិស័យ នៃការបង្កើត​អង្គការ​មួយសម្រាប់គោលបំណងទាំងនេះ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)