ជាថ្មីម្តងទៀតទីក្រុងសេអ៊ូល បានជំរុញទីក្រុងតូក្យូ មិនឱ្យអនុវត្ដន៍​ការទប់ស្កាត់ការនាំចេញបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ — នៅថ្ងៃពុធនេះ ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឱ្យជប៉ុនលុបចោលវិធានការ​ដែល​បាន​គ្រោងទុករបស់ខ្លួន ដើម្បីយកទីក្រុងព្យុងយ៉ាងចេញពីបញ្ជីដៃគូជំនួញ​ដែលគួរឱ្យទុកចិត្ត​របស់ខ្លួន ដែលបានផ្តល់នីតិវិធីពិសេសសម្រាប់ការនាំចេញ​ ដោយព្រមានថា វាអាចធ្វើឱ្យ​ខូចដល់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

នៅដើមខែនេះ ប្រទេសជប៉ុនបានអនុវត្តន៍បទបញ្ញត្តិដ៏តឹងរឹងសម្រាប់ការនាំចេញ​សម្ភារៈសំខាន់ៗចំនួន៣ ទៅប្រទេសកូរ៉េខាងត្បូង ដែលមានសារៈសំខាន់សម្រាប់ការផលិតបន្ទះ​សៀគ្វី​ និងអេក្រង់ នៅលើមូលដ្ឋានដែលថា ទីក្រុងសេអ៊ូលដំណើរការប្រព័ន្ធកម្ចាត់​ដើម្បីគ្រប់​គ្រង​ទំនិញដែលអាចត្រូវបានបង្វែរសម្រាប់គោលបំណងយោធា។
ប្រទេសជប៉ុនត្រូវបានកំណត់ដើម្បីពង្រីកការរឹតបន្តឹងរបស់ខ្លួនដល់តំបន់ផ្សេងទៀត​ ដោយលុបចោលប្រទេសកូរ៉េខាងត្បូងពី «បញ្ជីស» នៃអ្នកនាំចូលដែលគួរឱ្យជឿទុកចិត្តនា​សប្តាហ៍​ខាងមុខនេះ ជាវិធានការមួយដែលអាចពន្យារពេល ឬបង្អាក់ការផ្គត់ផ្គង់វត្ថុធាតុ​ដើម​ ហាក់ដូចជា​វាអាចប៉ះពាល់ដល់វត្ថុជាង ១.000 ប្រភេទ។

ប្រទេសជប៉ុនគ្រោងនឹងទទួលបានទស្សនៈយោបល់ អំពីស្តីពីការវិភាគនាពេលខាងមុខ​រហូតដល់ថ្ងៃពុធនេះ។ ច្បាប់ថ្មីនេះនឹងចូលជាធរមានរយៈពេល ២១ថ្ងៃ បន្ទាប់ពីត្រូវបាន​អនុម័ត​​​ដោយគណៈរដ្ឋមន្រ្តី ជប៉ុន។ ប៉ុន្តែក្រុងតូក្យូអាចអនុវត្តន៍វិធានការកែសម្រួលនេះ​ នៅចុង​ខែ​នេះ ឬដើមខែសីហា។

នៅក្នុងលិខិតមួយផ្ញើទៅសមភាគីជប៉ុនរបស់ខ្លួន ក្រសួងពាណិជ្ជកម្មរបស់ទីក្រុង​សេអ៊ូល​បានបដិសេធចំពោះការអះអាងរបស់ទីក្រុងតូក្យូ ចំពោះប្រព័ន្ធគ្រប់គ្រងការនាំ​ចេញ​របស់កូរ៉េខាងត្បូង ហើយបានបញ្ជាក់ជាថ្មីថា ការរឹតត្បិតនេះរំលោភលើច្បាប់របស់អង្គការ​ពាណិជ្ជ​កម្មពិភពលោក(WTO)។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះនឹងលើកកម្ពស់​បទបញ្ជានាំចេញប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេស​ដែល​​ត្រូវ​បាន​ដាក់​ក្នុងបញ្ជីសចំនួនជាង ១៥ ឆ្នាំមកហើយនោះ។ នេះជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ​របស់ទីក្រុង​សេអ៊ូល និងទីក្រុងតូក្យូ​ដែល​មាន​​រយៈពេលជាង ៦០ឆ្នាំមកនោះ។

ក្រសួងនេះបាននិយាយថា សកម្មភាពរបស់ទីក្រុងតូក្យូ គឺមិនមានសមត្ថភាពគ្រប់គ្រាន់​ទេ ​​ហើយវានឹងមិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជប៉ុនក៏​ប៉ះពាល់ផងដែរ។ ប្រទេសកូរ៉េខាងត្បូង និងជប៉ុនគួរតែបង្កើតប្រព័ន្ធពាណិជ្ជកម្មសេរីដែលមាន​អត្ថប្រយោជន៍ស្មើភាពគ្នាទៅវិញទៅមក៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)