មេដឹកនំាប្រទេសកូរ៉េខាងជើងចុះពិនិត្យមើលនាវាមុជទឹកដែលទើបផលិតថ្មី​

កូរ៉េខាងជើង៖ ​តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានជាផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអុនបានចុះទៅពិនិត្យមើលនាវាមុជទឹកដ៏ធំមួយគ្រឿង ដែលទើបតែ ផលិតរួចរាល់ ។

ទីភ្នាក់ងារព័ត៌មានជាផ្លូវការរបស់ប្រទេសកូរ៉េខាងជើងបានឲ្យដឹងទៀតថា លោកគីមជុងអុនបានត្រួតពិនិត្យមើលទិន្នន័យសម្រាប់ការបញ្ជានាវា ព្រមទំាងពិនិត្យប្រព័ន្ធអាវុធ ផងដែរ ។

ទីភ្នាក់ងារព័ត៌មាននោះ បានបញ្ជាក់ថា នាវាមុជទឹកនេះ ត្រូវបានផលិតឡើងដោយមានការយកចិត្តទុកដាក់ជាពិសេសពីមេដឹកនំា លោកគីម ជុងអុនទីភ្នាក់ងារព័ត៌មាន បានបញ្ជាក់ទៀតថា នាវាមុជទឹកនោះ នឹងដាក់ឲ្យដំណើរការឆាប់ ៗ ​នេះហើយនៅក្នុងដែនទឹកក្បែរឆ្នេរខាងកើត របស់ប្រទេសកូរ៉េខាងជើង ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (២៤.០៧.១៩)