សមត្ថកិច្ចក្នុងទីក្រុងស៊ីដនី​ប្រទេសអូស្ត្រាលីរកឃើញថ្នំាញៀនចំនួន២៣៧គីឡូក្រាមក្នុងរថយន្តបង្កគ្រោះថ្នាក់មួយគ្រឿង

ប៉ូលីសនៅ​ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានប្រទះឃើញថ្នំាញៀនទឹកកកចំនួន ២៣៧ គីឡូក្រាមនៅក្នុងរថយន្តមួយគ្រឿងដែលបានបើកទៅបុកពីក្រោយរថយន្តប៉ូលីសចតនៅខាងមុខទីស្នាក់ការប៉ូលីសមួយកន្លែងក្នុងទីក្រុងស៊ីដនីកាលពីថ្ងៃអង្គារនេះ ។

អ្នកបើករថយន្តនោះ មានអាយុ ២៦ ឆ្នំា និងត្រូវបានចាប់ខ្លួន មួយម៉ោងបន្ទាប់ពីបានបង្កគ្រោះថ្នាក់នោះ។ ថ្នំាញៀនទឹកកកនេះ ១៤០ លានដុល្លាអូស្រ្តាលី ស្មើនឹងជាង ៩៨ លានដុល្លាអេមេរិក ។

ប្រទេសអូស្រ្តាលី កំពុងតែជួបបញ្ហា នៃការជួញដូរថ្នំាញៀនទឹកកក កាន់តែច្រើនឡើងហើយតាមរបាយការណ៍មួយ ដែលរដ្ឋាភិបាលបានចេញផ្សាយកាលពីឆ្នំា ២០១៨ បានឲ្យដឹងថា​ប្រទេសអូស្រ្តាលី មានអ្នកប្រើប្រាស់គ្រឿងញៀន ច្រើនជាងប្រទេសផ្សេង ៗ ​ទៀត ។

អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ (២៤.០៧.១៩)