សហរដ្ឋអាមេរិកនឹងវិលត្រឡប់មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញ  គឺជាលក្ខខណ្ឌដំបូងនៃការស្តារទំនាក់ទំនងឡើងវិញជាមួយអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — លោក Zeinab Ghasemi, សាស្ត្រាចារ្យសិក្សាស្រាវជ្រាវជនជាតិអាម៉េរិកនៅ​សាកល​វិទ្យាល័យ តេអេរ៉ង់បានប្រាប់ Sputnik ថា ខណៈពេលដែលការព្យាបាលនូវភាពមិនទុកចិត្តគ្នា រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីង​តោន នឹងមានភាពលំបាកដោយ​លក្ខខណ្ឌ«ដំបូង»នៃការស្តារនូវទំនាក់ទំនង​ធម្មតាឡើងវិញ​រវាង សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប្រទេសហត្ថលេខីដទៃទៀតនៃ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដើម្បីត្រលប់ទៅរកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ។

ភាពតានតឹងនៅក្នុងឈូងសមុទ្រពែក្ស បានបន្តកើនឡើង បន្ទាប់ពីចក្រភពអង់គ្លេស​បាន​អំពាវនាវឱ្យអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ដើម្បីដោះលែងនាវាដឹកប្រេងដែលបំពាក់ទង់ជាតិអង់​គ្លេសឈ្មោះ Stena Impero ដែលត្រូវបានរឹបអូសកាលពីសប្តាហ៍មុននៅច្រកសមុទ្រហ័រម៉ូស។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រាប់អ្នកយកព័ត៌មានថា កប៉ាល់អង់គ្លេសត្រូវបានរឹបអូស ក្រោមការក្លែងបន្លំ និងខុស​ច្បាប់​ ហើយអ៊ីរ៉ង់គួរតែដោះលែងវា និងនាវិកភ្លាមៗ។

អ្នកនាំពាក្យនោះបានបន្ថែមថា យើងមិនចង់ប្រឈមមុខដាក់គ្នា ជាមួយ​អ៊ីរ៉ង់​នោះទេ​ ប៉ុន្តែវាមិនអាចទទួលយកបានទេ នឹងការកើនឡើងយ៉ាងខ្លាំង ដើម្បីរឹបអូសកប៉ាល់ដែលកំពុង​ធ្វើអាជីវកម្មស្របច្បាប់ តាមរយៈផ្លូវដឹកជញ្ជូនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ។

ទោះបីជាយ៉ាងណាក៏ដោយយោងតាម លោក ​​Ghasemi បានឱ្យដឹងថា ការរឹបអូសកប៉ាល់ Stena Impero ​របស់​អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃសុក្រ​នោះ ​គឺគ្រាន់តែជាប្រតិកម្មតបទៅនឹងកងកម្លាំងរបស់ចក្រភពអង់គ្លេស ពីការរឹបអូសរថក្រោះ​របស់​អ៊ីរ៉ង់នៅឯនាយឆ្នេរ Gibraltar កាលពីថ្ងៃទី០៤ ខែកក្កដា។

លោក Ghasemi បានពន្យល់ថា ដូច្នេះនេះ គឺដូចជាប្រតិកម្មសរុបពីភាគីអ៊ីរ៉ង់ … អ៊ីរ៉ង់​ពិតជាបានធ្វើការហ្វឹកហាត់​ជាទៀងទាត់​ ហើយបន្ទាប់មករថក្រោះរបស់ខ្លួន ត្រូវបានរឹបអូស​ដោយ​ពួក​អង់គ្លេស… ប្រសិនបើ​ពួកគេ[អ៊ីរ៉ង់] មិនមានប្រតិកម្មទេ រឿងនេះ​នឹងបន្តហើយ​ពួកគេ នឹងបាត់បង់អំណាចរបស់ពួកគេ។

ភាពតានតឹងរវាងអ៊ីរ៉ង់ នឹងអាម៉េរិកកំពុងកើនឡើងខ្ពស់ ចាប់តាំងពីប្រធានាធិបតី​អាម៉េរិក​លោកដូណាល់ ត្រាំ បានដករដ្ឋធានីវ៉ាស៊ីងតោនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររួម​គ្នា(JCPOA) កាលពីថ្ងៃទី០៨ ខែឧសភាឆ្នាំ ២០១៨មក។ ចាប់តាំងពីពេលនោះមក​ រដ្ឋបាល​លោក ត្រាំ​ បានបង្កើនសម្ពាធទៅលើក្រុង តេអេរ៉ង់ ដោយជំនួសមកវិញនូវការដាក់​ទណ្ឌកម្ម​ នឹងការដាក់កាន់តែតានតឹងជាងមុនកន្លងមកទៀត។

លោក Ghasemi បានបន្ថែមថា ប្រសិនបើពួកគេ[សហរដ្ឋអាមេរិក] ចូលក្នុង​កិច្ចព្រម​ព្រៀងនោះហើយ ពួកគេនៅប្តេជ្ញាចិត្តចំពោះកិច្ចចរចារបស់ពួកគេ យើង[អ៊ីរ៉ង់]មានឆន្ទៈចង់​ចរចា​លើបញ្ហាផ្សេងៗទៀត។ យើងមិនអាចទុកចិត្តដៃគូចរចាដែលអ្នកដឹងថា បានដកខ្លួនម្តង​ហើយនោះទេ។ តើអ្វីទៅជាការធានាថា រឿងនេះនឹងមិនកើតឡើងម្តងទៀតទេនោះ? ដោយលោកកត់សម្គាល់ផងដែរថា ចំពោះភាគីអ៊ីរ៉ង់ វាមិនអាចទាយទុកជាមុននូវអ្វីដែល លោកត្រាំ និងទីប្រឹក្សារបស់គាត់ នឹងត្រូវធ្វើនោះបានទេ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)