ប្រទេសឥណ្ឌាបានបាញ់បង្ហោះផ្កាយរណប Moon-Mission-2 ដោយជោគជ័យចូលក្នុងតារាវិថី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ — ឥណ្ឌាបានបាញ់បង្ហោះផ្កាយរណប Moon Mission-2 ឬ Chandrayaan-2 ដោយជោគ​ជ័យ​កាលពីថ្ងៃចន្ទ ដែលត្រូវបានគេបញ្ឈប់នៅថ្ងៃទី១៥ ខែកក្កដា​ ដោយសារតែបច្ចេកទេស​មួយ។

អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានសរសេរថា GSLV MkIII-M1 ដកចេញពី Sriharikota ដោយផ្ទុកផ្កាយរណប Chandrayaan-2 ។

ISRO បានអះអាងថា ផ្កាយរណបនេះបានបាញ់ចេញដោយជោគជ័យពីយានបាញ់​បង្ហោះ ហើយបាន​បញ្ចូល​ផ្កាយរណបផ្ទេរទិន្នន័យ (GTO) ឬគន្លងគោចរលើផែនដី។ ISRO បាននិយាយនៅក្នុងបណ្តាញ Switter ថា GSLV MkIII-M1 បានបញ្ជូនយានអវកាស Chandrayaan-2 ចូលទៅក្នុងលំហរអវកាសដោយជោគជ័យ។

គ្រាប់រ៉ុក្កែត ​«GSLV-Mk-III » ដែលដឹកយានិកហោះហើរ លោក Vikram និងលោក Pragyaan បានហោះចេញពីម៉ោង ១៤:៤៣នាទី (ម៉ោងនៅប្រទេសឥណ្ឌា) ចេញពីមជ្ឈ​មណ្ឌល​អវកាស Satish Dhawan នៅ Sriharikota នៅឯឈូងសមុទ្រ Bengal ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង​នៃប្រទេសឥណ្ឌា។

The Lander និង the Rover ត្រូវបានគេរំពឹងថា នឹងចុះចតនៅជិតប៉ូលខាងត្បូង​នៅដើម​ខែកញ្ញា ដែលជាយានអវកាសដំបូងគេដែលមិនធ្លាប់ចុះចតនៅតំបន់នោះ។

ប្រសិនបើបានអនុវត្តន៍ដោយជោគជ័យ ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសទីបួន បន្ទាប់​ពីសហរដ្ឋ    អាម៉េរិក រុស្ស៊ី និង ចិន ដើម្បីធ្វើឱ្យមានការចុះចតផ្នែកទន់នៅលើផ្ទៃព្រះចន្ទ។

ទឹកប្រាក់ដែលមានតម្លៃ១៥០លានដុល្លារ មានគោលបំណងប្រមូលទិន្នន័យ ស្តីអំពីទឹក រ៉ែ និងទ្រង់ទ្រាយថ្មនៅលើផ្ទៃមេឃ៕

(ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល)