សហរដ្ឋអាមេរិកនិយាយថាយន្ដហោះចម្បាំងវេណេស៊ុយអេឡាបានហោះប្រដេញ យន្ដហោះយោធារបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖ 
យោធាអាមេរិក បានចោទប្រកាន់ថាយន្ដហោះចម្បាំងវេណេស៊ុយអេឡា បានហោះ ប្រដេញពីក្រោយ យន្ដហោះយោធាអាមេរិក EP-3 នៅលើដែនអាកាសអន្តរជាតិ ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។


យោងតាមយោធាអាមេរិកបានឲ្យដឹងថា ការប្រដេញយ៉ាងប្រកៀកតាមពីក្រោយ ពីសំណាក់យន្ដហោះវេណេស៊ុយអេឡា បានកើតឡើងកាលពី សុក្រ គឺក្នុងថ្ងៃតែមួយដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ដាក់ទណ្ឌកម្មលើមន្ត្រីស៊ើបការណ៍សំងាត់វេណេស៊ុយអេឡា០៤នាក់។ ប៉ុន្តែយន្ដហោះទាំងពីរគ្រឿងនេះមិនបានបុកគ្នា ហើយក៏គ្មាននរណាម្នាក់រងរបួសនោះដែរ។
បើតាមរដ្ឋាភិបាលក្រុងការ៉ាកាស់បានបញ្ជាក់ថា យន្ដហោះចម្បាំងវេណេស៊ុយអេឡា ២គ្រឿង បានហោះតាមស្ទាក់ចាប់យន្ដហោះយោធាអាមេរិកមួយគ្រឿង ហើយបានបណ្ដេញយន្ដហោះ នេះចេញពីដែនអាកាសវេណេស៊ុយអេឡា៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters