រដ្ឋាភិបាលប្រទេសអង់គ្លេសនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃចន្ទនេះដើម្បីដោះស្រាយនាវាផ្ទុកប្រេងដែលអ៊ីរ៉ង់ឃាត់ទុក

អង់គ្លេស៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសអង់គ្លេស លោកស្រី តេរ៉េសា ម៉េ នឹងកោះប្រជុំ​ជាបន្ទាន់មួយនៅថ្ងៃចន្ទនេះដើម្បីដោះស្រាយ បញ្ហានាវាដឹកប្រេងរបស់ប្រទេសអង់គ្លេសដែលត្រូវប្រទេសអ៊ីរ៉ង់រឹបអូសយកនៅក្នុងឈូងសមុទ្រពែករ៍ កាលពីថ្មី ៗ ​នេះ ។

ការកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកការងារក្នុងគ្រាមានអាសន្នរបស់ប្រទស អង់គ្លេសនេះគឺជាការងារដ៏សំខាន់មួយរបស់លោកស្រីនាយករដ្ឋមន្ត្រីរបស់ប្រទេសអង់គ្លេសមុនលោកស្រីលាឈប់ពីតំណែងនៅថ្ងៃពុធសប្តាហ៍នេះ ។

ទាហានជាឆ្មំាបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ បានព័ទ្ធចាប់នាវាផ្ទុកប្រេងរបស់ប្រទេសអង់គ្លេសនៅក្នុងច្រកសមុទ្រហ័រម៉ូស កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នំា ២០១៩ កន្លងមកនេះ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២២.០៧.១៩)