ប៉ូលីសក្រុងហុងកុងប្រើគ្រាប់កំាភ្លើងកៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករដែលបង្កចលាចល​

ហុងកុង៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា ប៉ូលីសបានប្រើគ្រាប់កំាភ្លើងកៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែកនៅពេលដែលក្រុមបាតុករបង្កឡើងនូវភាពចលាចល កាលពីយប់ថ្ងៃអាទិត្យនេះ ។

នៅយប់ថ្ងៃអាទិត្យនោះ ពួកបាតុករបាននំាគ្នាយកពងមាន់ទៅបៀកនិងគូររូបលើជញ្ជាំងអាគារការិយាល័យតំណាងរបស់ប្រទេសចិននៅក្នុងទីក្រុងហុងកុងដើម្បីជាការសម្តែងការប្រឆំាងនឹងការគ្រប់គ្រងរបស់ប្រទេសចិន លើទឹកដីក្រុងហុងកុង ។

ក្រុងហុងកុង បានធ្លាក់ក្នុងវិបត្តិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីមានការធ្វើបាតុកម្មតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីប្រឆំាងនឹងសេចក្តីព្រាងច្បាប់មួយដែលអនុញ្ញាតឲ្យបញ្ជូនអ្នកប្រព្រឹត្តខុសទៅទទួលការកាត់ទោសនៅក្នុងប្រទេសចិន ។សេចក្តីព្រាងច្បាប់នោះ ត្រូវបានផ្អាក ហើយ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២២.០៧.១៩)