ពួកអាយស៊ីសរាប់រយនាក់លួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់​

អ៊ីរ៉ាក់​៖ តាមសេចក្តីរាយការណ៍របស់កាសែតបរទេសបានឲ្យដឹងថា យុទ្ធជនរបស់រដ្ឋឥស្លាម ហៅកាត់ថាអាយស៊ីស ប្រមាណជា មួយពាន់នាក់ បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ ។

យុទ្ធជនរបស់ក្រុមអាយស៊ីស ដែលបានរត់គេចចេញពីដែនដីដែលក្រុមនេះបានដណ្តើមកាន់កាប់ក្នុងប្រទេសស៊ីរី បានលបឆ្លងកាត៊ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីទៅជួយគំាទ្រក្រុមរបស់ខ្លួន ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ភាគកណ្តាលនិងភាគខាងជើងរបស់ប្រទេសអ៊ីរ៉ាក់ ។

កាសែតបរទេសបានស្រង់សម្តីក្រុមអ្នកវិភាគស្ថានការណ៍យោធា ដែលបាននិយាយថាយុទ្ធជនអាយស៊ីស ដែលភាគច្រើនជាជនជាតិអ៊ីរ៉ាក់ ចុះចូលជាមួយក្រុមអាយស៊ីសនោះកំពុងលបចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីទៅចូលរួមប្រយុទ្ធជាមួយក្រុមអាយស៊ីស ក្នុងប្រទេសអ៊ីរ៉ាក់។​

អត្ថបទ ឆាយ វីកាល
ប្រភព វ៉ាស៊ិនតោនផុស (២២.០៧.១៩)