កសិករដាំស្វាយចន្ទី នៅខេត្តស្ទឹងត្រែង ផ្ដល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកក្នុងការថែទាំស្វាយចន្ទី

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

កសិករដាំស្វាយចន្ទីប្រមាណ៣០០នាក់ នៅខេត្តស្ទឹងត្រែងបានជួបជុំ គ្នា ផ្តល់បទពិសោធន៍ជូនគ្នាទៅវិញទៅមក ដើម្បីថែទាំ ដំណាំមួយនេះ ឱ្យទទួលបានទិន្នផលច្រើន ងាយ ស្រួលលក់ទៅប្រទេសជិតខាង ទោះបីថាពេលខ្លះតម្លៃធ្លាក់ចុះខ្លះៗក៍ដោយ។
ក្នុងឧកាសជួបជុំកសិករនៅសណ្ឋាគាររស្មីពេជ្រខេត្តស្ទឹងត្រែង ស្តីពីការផ្តល់បច្ចេកទេសថែទាំដំណាំស្វាយចន្ទី លោកកែវជឿងកសិករនៅសង្កាត់ព្រះបាទក្រុង ស្ទឹងត្រែងបានបញ្ជាក់ថា៖កសិករភាគច្រើនពុំមានលទ្ធភាពដាំដំណាំឧស្សាហកម្មទទួលបានផល ទៅតាមការចង់បាននោះឡើយ ហើយផលដំណាំខ្លះ ពិបាករកទីផ្សារនាំចេញ ដូចជាស្វាយកែវល្មៀត-ម្រេច-ម្នាស់-អំពៅ-ក្រូចឆ្មា-និងដំឡូងមីជាដើម។
លោកថា៖ដំណាំស្វាយចន្ទីផលមានទីផ្សារស្រួលលក់ តែដំណាំឧស្សាហកម្មមួយមុខនេះកសិករមិនទាន់មានបច្ចេកទេសថែទាំនិងទាញយកផលឱ្យបានតាមតម្រូវការទេ។
សម្លេង៖វាដង្កូវចុងៗស្លឹក ហើយវាក្រហមៗចេញជ័រជួនកាលក្រៀមទៅវាងាប់ ចេញជ័រនៅគល់ហើយខ្ញុំសួគេដែរគេថាវាមានរោគហើយស្វាយក៏អញ្ចឹងដែរ ជាទូទៅដង្កូវស៊ី ស្លឹកស៊ីត្រួយ ខ្ញុំចង់បាញ់ថ្នាំគីមីដែរ តែខ្លាចវាប៉ះពាល់។
លោក សយ ហេង មេភូមិរាជានូកោល ក្រុងស្ទឹងត្រែងបានទទួលស្គាល់ថា៖ឆ្នាំនេះអាកាសធាតុក្តៅបានអូសបន្លាយយូរ ដល់ពេលភ្លៀងធ្លាក់មកក៍កើតមានបញ្ហាវីរុសផ្សេងៗនិងមានសត្វល្អិតមកបំផ្លាញដំណាំកសិករស្ទើគ្រប់ទី
កន្លែង។
សម្លេង៖ខ្ញុំក៏ព្រួយបារម្ភដែរមានតែសំណូមពរទៅខាងលើរកវិធានការណាទប់ស្កាត់ និងជួយគ្នាធ្វើម៉េចកុំឲ្យដើមចាន់ទីមានរោគ និងមានជំងឺ ប៉ុន្តែមានកន្លែងខ្លះដីខ្លះទិន្នផលវាល្អដីខ្លះវាល្អណាស់យើងដាំទៅអត់សូវមានរោគអីទេ តែមួយចំនួនមានរោគច្រើន ។
លោកសួនសឿនមន្ត្រីជំនាញផ្នែកបច្ចេកទេសកសិកម្មបានបញ្ជាក់ថា៖ ដំណោះស្រាយបញ្ហានេះចូរកសិករយើងសម្រេចចិត្តឱ្យបានច្បាស់លាស់ និងសូមប្រើប្រាស់ជីធម្មជាតិនិងថ្នាំសម្លាប់សត្វល្អិតទាំងឡាយណា ដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ ហើយទិញទៅប្រើប្រាស់លើដំណាំតាមការណែនាំ ដូចជាជីធម្មជាតិ(ថៅវ័ររីច)ជាដើម ។សម្លេង៖គឺយើងអាចជួយទី១គឺយើងអាចធ្វើឲ្យរបួសផ្នែកឬសវាល្អឡើងវិញ ទី២វាជួយបណ្តុះឬសថ្មី ទី៣វាជួយផ្សះសារធាតុរ៉ែនៅជុំវិញគល់ឲវាល្អ ហើយទី៤បាញ់ទៅលើស្លឹកធ្វើឲ្យដើមវាមានកំលាំងមានសុខភាពមាំមួនឡើងវិញ ប៉ុន្តែការហៀជ័របើសិនមានករណីសត្វល្អិតអីនោះនៅ លើដើម យើងអាចលាយថ្នាំ សត្វល្អិតបន្តិចទៅវាជាការល្អ ហើយអាហ្នឹងដោយងាយៗតែម្តង ។
លោក ដាំ សីហា ប្រធានក្រុមហ៊ុនសីហា(ថៅវ័ររីច)បានលើកឡើងបន្ថែមថា៖កសិករស្ទូងស្រូវចង់បានផ្លែផ្កា ធ្វើចំការចង់បានផលច្រើន ដូចនេះពេលបានមកជួបជុំគ្នា សូមបងប្អូនកសិករជួយ
ផ្តល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមកទាំងការថែទាំនិងការប្រើប្រាស់ជីធម្មជាតិ។
សូមបញ្ជាក់ថា៖កម្មវិធីជួបជុំកសកិរដាំដំណាំឧស្សាហកម្មក្រុមហ៊ុន(សីហាថៅវ័ររីច)បានផ្តើមឱ្យជួបជុំគ្នាបាន៦ខេត្តរាជធានីរួចហើយ ក្នុងនេះមាន ខេត្ត-បាត់ដំបង-សៀមរាប-កំពុងចាមស្ទឹងត្រែង-តាកែវនិងរាជធានីភ្នំពេញ៕