នគរបាលស្រុកកោះសូទិននិងស្រុកអូររាំងឪ រួមគ្នាបង្រ្កាបករណីជួញដូរសារធាតុញៀនខុសច្បាប់

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបេីកប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកវរសេនីយ៍ទោ ជីវ សេងរស់ បានអោយដឹងថាការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងនគរបាលឃាត់បានជនសង្ស័យចំនួន០៤នាក់ រួមមាន
១-ឈ្មោះ បាន បឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
២-ឈ្មោះ ឆាយ សុខលាង ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
៣-ឈ្មោះ ឈឿន ឈុន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
៤-ឈ្មោះឈឿន ឈីម ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ព្រមទាំងរឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿងរួមជាមួយឧបករណ៍សេពគ្រឿងញៀន និងប្រាក់ចំនួន ៨០០០០រៀល។
ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕