ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សុវត្ថិភាពសាធារណៈខេត្ត​​ព្រះ​សី​ហ​នុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្តោតសំខា​ន់​លើ​ការងារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តព្រះសីហនុ នៅ​សាល​ប្រ​ជុំ​សា​លាខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ។

បន្ទាប់ពីស្តាប់របាយការណ៍របស់មន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ពីចំណុចប្រឈមនៅក្នុ​ង​ភូ​មិសាស្រ្តក្នុងក្រុងព្រះសីហនុរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​ដា​ក់​ចេ​ញនូវ វិធានការចំនួន ៣ចំណុច ទី១ កម្លាំងសមត្ថកិច្ចត្រូវរៀបចំផែនការ សក​ម្ម​ភា​ព​ចេ​ញ​ល្បាតជាប្រចាំនៅពេលយប់តាមភូមិសាស្ត្រស្មុគស្មាញចាប់អនុវត្តពីថ្ងៃទី ២២ ខែកក្កដា ។ ២- សហការជាមួយអង្គភាព កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជា​ពលរដ្ឋ​ក្នុងកា​រក្តាប់​សភា​ព​កា​​រ​ណ៍និងប្រមូលផ្តុំពត៌មានពាក់ព័ន្ធដល់សន្តិសុខនិងសុវត្ថិភាពសង្គម។ ៣ – ទប់ស្កាត់​រាល់​ឧបា​យ​​កលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរស់ នៅរបស់ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត(ពិសេសអំពើភេរវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មើសច្បាប់ផ្សេងៗ) ដើម្បី​ប​ង្កា​ទ​ប់​ស្កាត់ បានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានលើក ឡើងនូវចំណុចដែលត្រូវកែសម្រួលមួយចំនួនដូចជា -កែ​ស​ម្រួ​លសមាសភាព គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឡេីងវិញ ។ – ស្នើ​សុំ​ឱ្យ​ម​ន្ត្រី​នគរបាល ជួយសម្រួលចរាចរណ៍ពេលមានការកកស្ទះនៅតាមចំណុចមួយចំនួន។  – ជំរុញសកម្មភាព លុបបំបាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និង​ទី​តាំ​​ងសប្បាយនានាក្នុងខេត្ត ​កែសម្រួលភ្លើង​សញ្ញាចរាចរណ៍​ស្របទៅតាមស្ថានភាពចរា​ចរ​ណ៍​​នាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុដែលមានការកកស្ទះខ្លាំង។

-ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងផលប៉ះពាល់ នៃសំណល់ជាតិផ្ទុះពីសង្រ្គាម ។ -បញ្ហាគ្រោះថ្នាក់ចរាចរណ៍(ធ្វើផែនការណ៍សកម្មភាពត្រួតពិនិត្យទឹកនោម​រកសារធាតុ​ញៀន​ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ)។

– អនុវត្តវិធានការចំពោះរថយន្តពាក់ស្លាកលេខ ខ.ម, ន.ប ដែលបម្រើឱ្យវិស័យឯកជន ។ – ការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាកូនខ្មែរនិងជន​បរ​ទេស​អន្តោ​ប្រវេសន៍។ – សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដើម្បីធ្វើយ៉ាងណា ឱ្យ​ដំ​ណើ​រការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងមានប្រសិទិ្ធភាពនិងមានសកម្មភាពផ្សេងៗមួយចំនួនផ្សេងទៀត ដែលរួមគ្នាអភិវឌ្ឍន៍ខេ​ត្ត​ព្រះ​ សីហនុ ឱ្យមានការរីកចម្រើនថែមទៀត ៕

ដោយ ងូ សុមុនី