លោកត្រាំនិយាយថាកងនាវាចរណ៍អាម៉េរិកបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ដើម្បីការពារខ្លួន

អ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថានាវារបស់កងទ័ពជើងទឹកអាមេរិកបានបាញ់ទម្លាក់ដ្រូនរបស់ប្រទេសអ៊ីរ៉ង់  ដើម្បី​ការការពារខ្លួន  ។​សកម្មភាពនេះបានបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់ឈូងសមុទ្រដែលសម្បូរដោយប្រេងមួយនេះ ។

លោក ត្រាំបាននិយាយថានាវា​ចម្បំាង​ ​បានបាញ់ទម្លាក់ដ្រូននៅក្នុងតំបន់ច្រកសមុទ្រហ័រម៉ូស (Strait of Hormuz)    កាលពីថ្ងៃព្រហស្បតិ៍​នេះ  ។   សូមបញ្ជាក់ឲ្យដឹងផងដែរថាប្រេងឆៅ ២០ ភាគរយនៅទូទាំងពិភពលោកបានឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសនេះ  ។

ឧបទ្ទវហេតុនេះបានកើតឡើងបួនសប្តាហ៍បន្ទាប់ពីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះស៊ើបការរបស់សហរដ្ឋអាមេរិកដែលហោះលើដែនអាកាសអន្តរជាតិក្នុងតំបន់ដូចគ្នានេះដែរ  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៧.១៩)