អង្គការសហប្រជាជាតិនិយាយថាឧក្រិដ្ឋកម្មឆ្លងដែនកំពុងកើនឡើងខ្លាំងនៅអាស៊ីអាគ្នេយ៍

អង្គការសហប្រជាជាតិ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាឧក្រិដ្ឋកម្មឆ្លងដែនកំពុងកើនឡើងខ្លាំងក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍  ដោយសារការទទួលបានប្រាក់ចំណេញពីការកេងប្រវ័ញ្ច, អំពើពុករលួយ, ការអនុវត្តន៍ច្បាប់នៅទន់ខ្សោយនិងខ្វះការត្រួតពិនិត្យតាម​ព្រំដែន។

ក្រុមឧក្រិដ្ឋជនបានទទួលប្រាក់ចំណេញរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ  ៗ   ពីការជួញដូរគ្រឿងញៀន, ទំនិញ​និងឱសថក្លែងក្លាយ, ការរត់ពន្ធមនុស្សព្រមទាំងការជួញដូរសត្វព្រៃនិងឈើជាដើម។

អង្គការសហប្រជាជាតិបានព្រមានថាក្រុមឧក្រិដ្ឋជនជាច្រើនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង, ម៉ាកាវ, តៃវ៉ាន់និងប្រទេសថៃគឺហួសពីសមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់​  ក្នុងការបង្ក្រាបក្រុមទាំងនោះ  ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៧.១៩)