យ៉ាងហោចណាស់មនុស្ស២៤នាក់បានស្លាប់និងរាប់សិបនាក់រងរបួសក្នុងអគ្គីភ័យនៅអគារផលិតភាពយន្តគំនូរជីវចលនៅជប៉ុន

ជប៉ុន៖ កាលពីថ្ងៃព្រហស្បតិ៍នេះយ៉ាងហោចណាស់មានមនុស្សចំនួន ២៤ នាក់​បានស្លាប់បន្ទាប់ពីមានអគ្គីភ័យ​នៅអគារផលិតភាពយន្តគំនូរជីវចលមួយនៅទីក្រុងក្យូតូ   ប្រទេសជប៉ុន ហើយមានមនុស្សរាប់សិបនាក់ទៀតបានរងរបួសដែលភាគច្រើនមានសភាពធ្ងន់ធ្ងរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមានមនុស្សប្រហែល ៧០នាក់​ជាប់នៅក្នុងអាគារ​ដែលឆេះនោះមាន​​​ ។

ប៉ូលីសបានដាក់ការសង្ស័យថា   អគ្គិភ័យនេះហាក់ដូចជាត្រូវបង្កឡើងដោយចេតនា  ប៉ុន្តែប៉ូលីសនៅមិនទាន់ប្រមូលព័ត៌មានបានភ្លាមៗទេ ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០៧.១៩)