រាជរដ្ឋាភិបាល លើកទឹកចិត្ដឲ្យក្រុមហ៊ុនឯកជនសិក្សាសាងសង់ចំណតរថយន្ដផ្ទាល់ខ្លួន

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា ១៨ ០៧ ១៩ ៖

រាជរដ្ឋាភិបាល បានលើកទឹកចិត្ ដឲ្យក្រុមហ៊ុនឯកជន សិក្សាទៅលើសាង សង់ចំ ណត រថ យន្ដផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍មានសណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០១៩ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩សម្ដេចក្រឡាហោម សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមការសិក្សាស្រាវជ្រាវ បាន រកឃើញមូលហេតុសំខាន់ៗ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ កត្តាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ កាន់តែចង្អៀត ដោយតម្រូវការធ្វើចរាចរណ៍ ដឹកជញ្ជូន កាន់តែកើនឡើង ។
សម្ដេចក្រឡាហោមបន្ដថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ដោយសារតែកង្វះការគ្រប់គ្រងទ្រូងផ្លូវ និងចិញ្ចើមផ្លូវ នាំឲ្យងាយប្រឈមនឹងការកកស្ទះ និងមានគ្រោះថ្នាក់ ដែលទាមទារឲ្យ មាន ការគិតគូរអំពីចំណតសាធារណៈ និងចំណតឯកជនគឺជាការចាំបាច់បំផុត។
សម្ដេចក្រឡាហោម បានជំរុញឲ្យមន្រ្ដីជំនាញសិក្សាលើក្រុមហ៊ុនឯកជនដែលសុំច្បាប់សាងសង់ សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ដជាដើម ដែលតម្រូវឲ្យមានចំណតរយន្ដ ដើម្បីកាត់ បន្ថយ ការកកស្ទះចរាចរណ៍ព្រមទាំងមានសណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាពនៅលើដងផ្លូវសាធារណៈ ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកទឹកចិត្ដឲ្យក្រុមហ៊ុនឯកជន សិក្សាសាងសង់ ចំ ណត រថយន្ដផ្ទាល់ខ្លួន ប៉ុន្តែត្រូវសិក្សាឲ្យបានច្បាស់លាស់ ដើម្បី ធានាការសាង សង់មាន សុវត្ថិភាពជូនប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍នៅកម្ពុជា រាជរដ្ឋាភិបាល ក៏បានខិតខំយ៉ាងសកម្មដូចជាការជួសជុលពង្រីកផ្លូវដែលមានស្រាប់ ការក សាងផ្លូវល្បឿនលឿន ការអភិវឌ្ឍផ្លូវដែក ផ្លូវទឹក ជាដើម ដើម្បីអាចឆ្លើយតបតម្រូវ ការនៃការ អភិវឌ្ឍលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយ ប្រទេសជិតខាង សំដៅ អនុ វត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក៏ដូចជាការរក្សា សុវត្ថិភាព ចរាចរណ៍ឲ្យកាន់តែប្រសើរឡើងថែមទៀត៕