លោកឌុយតែតេនិយាយថាលោកមិនត្រូវការតុលាការអន្តរជាតិមកកាត់ទោសលោកទេ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ  ឌុយទែរតេ​ បានប្រកាសថា​តុលាការអន្តរជាតិមិនអាចកាត់ទោសលោក  ដោយសារតែរឿង​ការសម្លាប់រង្គាលនៅក្នុងសង្គ្រាមបង្ក្រាបគ្រឿងញៀនរបស់លោកឡើយ    ព្រមទាំងបានប្តេជ្ញាថាលោកនឹងមិនបញ្ឆប់ការបង្ក្រាបគ្រឿងញៀនទេដោយលោកនិយាយថា   ​នឹងធ្វើឲ្យឈ្នះ​ដល់ទីបញ្ចប់។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍លោកបាននិយាយថាប្រព័ន្ធយុត្តិធម៌របស់ហ្វីលីពីនកំពុងដំណើរការយ៉ាងល្អដូច្នេះវាជាការឆោតល្ងង់ដែលអនុញ្ញាតឱ្យតុលាការអន្ដរជាតិមកធ្វើការជំនុំជម្រះលើរូបលោក។

លោកឌុយតែតេបានបន្តទៀតថា “ខ្ញុំជាជនជាតិហ្វីលីពីនហើយយើងមានតុលាការរបស់យើងនៅទីនេះ ។ តើចង់នាំខ្ញុំទៅកន្លែងណាផ្សេងទៀត? ខ្ញុំមិនទៅទេព្រោះខ្ញុំមានប្រទេសរបស់ខ្ញុំដែលប្រព័ន្ធយុត្តិធម៌កំពុងដំណើរការជាប្រក្រតីរៀងរាល់ថ្ងៃនេះ”  ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៨.០៧.១៩)