ការរាតត្បាតនៃមេរោគអេបូឡាក្នុងប្រទេសកុងហ្គោត្រូវប្រកាសជាគ្រោះមហន្តរាយដល់សុខភាពជាសកល

កុងហ្គោ៖ អង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃពុធនេះថាការរីករាលដាលនៃជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោឥឡូវនេះត្រូវបានចាត់ទុកថាជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់ផ្នែកសុខភាពពិភពលោក ។

សេចក្តីប្រកាសអាសន្នបានសង្កត់ធ្ងន់ថាការផ្ទុះជំងឺនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈហើយអាចរីករាលដាលទៅប្រទេសដទៃទៀត។

គិតត្រឹមថ្ងៃចន្ទនេះការផ្ទុះឡើងនៃជំងឺនិងការឆ្លងរាលដាលរបស់មេរោគអេបូឡា ក្នុងប្រទេសកុងហ្គោបានធ្វើឱ្យមនុស្ស ២.៥១២ នាក់បានឆ្លងនិងមនុស្សចំនួន ១.៦៧៦ នាក់បានស្លាប់ហើយ។ កិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ  ត្រូវបានបរាជ័យនៅផ្នែកភាគឦសាននៃប្រទេសដែលជាតំបន់មានជម្លោះមួយដែលស្ថិតក្រោមការគំរាមកំហែងជាប្រចាំពីកងជីវពល ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៨.០៧.១៩)