មនុស្ស១០នាក់បានស្លាប់និងច្រើននាក់ទៀតជាប់ក្នុងគំនរបាក់បែកដោយគ្រោះថ្នាក់រលំអគារនៅឥណ្ឌា

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

មនុស្សយ៉ាងហោច១០នាក់បាត់បង់ជីវិត និងរាប់សិបនាក់ជាប់ក្រោមគំនរបាក់បែកក្នុងគ្រោះថ្នាក់រលំអគារ កាលពីថ្ងៃអង្គារ នៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា។អគារដែលរលំបាក់នេះស្ថិតនៅក្នុងទីក្រុង ចំណាស់និង មានប្រជាជនរស់នៅច្រើន ភាគខាងលិចនៃទីក្រុងម៉ុមបៃ ហើយមានផ្លូវតូចចង្អៀតដែលបង្កឧបសគ្គដល់ក្រុមអ្នកជួយសង្គ្រោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ។
មន្ដ្រីមូលដ្ឋានបានឲ្យដឹងថាអគារដែលរលំបាក់នោះមានមនុស្សប្រហែល៤០នាក់ បានរស់នៅហើយអ្នករងរបួស៨នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក ម៉្យាងទៀត ក្រុមជួយសង្គ្រោះមកពីនាយកដ្ឋានពន្លត់អគ្គីភ័យនិងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិកំពុងតែស្វែងរកអ្នកដែលនៅជាប់ក្រោមគំនរបាក់បែក។មូលហេតុនៃការដួលរលំអគារ មិនទាន់ដឹងមូលហេតុនៅឡើយទេ ខណះតាមរបាយការណ៍និយាយថាអគារចំណាស់នេះមានអាយុ១០០ឆ្នាំហើយ។ ប្រភព៖សារព័ត៌មាន BBC