បេសកជន អ.ស.ប ទៅដល់រដ្ឋធានីយេម៉ែន នៅពេលក្រុមប្រឆាំងគ្នា ព្រមព្រៀងអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ក្រុងស្តុកខុល

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ — បេសកជនពិសេស អ.ស.ប នៅប្រទេសយេម៉ែន លោក ម៉ារទីន ហ្គ្រីហ្វីត ( Martin Grilliths  ) បានទៅដល់សាណាអារដ្ឋធានីយេម៉ែន កាលពីថ្ងៃអង្គារ ដើម្បីធ្វើកិច្ចចរចាជាមួយថ្នាក់ដឹកនាំហ៊ូធី ក្នុងការគាំទ្រ កិច្ចព្រមព្រៀងឈប់បាញ់មួយ  ។

លោក ហ្គ្រីហ្វីត មិនបានធ្វើការកត់សម្គាល់ណាមួយដល់ពួកអ្នកយកព័ត៌មានទេ នៅពេលលោកធ្វើដំណើរដល់​  ។ សេចក្តីថ្លែងការណ៍ អ.ស.ប មួយបាននិយាយថា ទស្សនកិច្ចរបស់លោកធ្វើឡើងមួយថ្ងៃ​បន្ទាប់ពីពួកអ្នកតំណាងមកពីរដ្ឋាភិបាលប្រទេសយេម៉ែន ដែលអារ៉ាប៊ីសាអូឌីតគាំទ្រ និងពួកឧទ្ទាមហ៊ូធី បានបញ្ចប់កិច្ចចរចា ២ថ្ងៃ នៅលើនាវា អ.ស.ប មួយ នៅឯនាយឆ្នេរសមុទ្រយេម៉ែន ដែលក្នុងអំឡុងពេលនោះពួកគេបានព្រមព្រៀងនេះ ។

ទស្សនកិច្ចនេះក៏បានធ្វើឡើងផងដែរបន្ទាប់ពីលោក  ហ្គ្រីហ្វីត បានជួបជាមួយប្រធានាធិបតីយេម៉ែន លោក អាប់ – រ៉ាប់ប៊ូ ម៉ានសួរហាឌី( Abd- Rabbu Mansour Hadi ) ក្នុងទីក្រុងរីយ៉ាដ រាជធានីប្រទេស អារ៉ាប៊ីសាអូឌីត ។

លោក  ហ្គ្រីហ្វីត បានសរសេរនៅលើ​ Twitter   កាលពីថ្ងៃចន្ទថា ខ្ញុំដឹងគុណដល់លោក និងការសន្យារបស់រដ្ឋាភិបាលលោកចំពោះកិច្ចព្រមព្រៀងក្រុងស្តុកខុល នឹងការគាំទ្រដោយផ្ទាល់ខ្លួនរបស់លោក ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយចំពោះជម្លោះក្នុងប្រទេសយេម៉ែន  ។

កិច្ចព្រមព្រៀងនេះគេបានសម្រេចឡើងក្នុងក្រុងស្តុកខុល ក្នុងខែធ្នូ ឆ្នាំ កន្លងទៅនឹងដែលផ្តោតទៅលើការពង្រឹងការឈប់បាញ់ នឹងការដកកងទ័ពទៅវិញ ទៅមកចេញពីទីក្រុងកំពុងផែ Hodeidah  ធ្វើជាដំណាក់កាលដំបូង ឆ្ពោះទៅរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ  ។

Hodeidah គឺជាកន្លែងចូលជាអាយុជីវិត យ៉ាងសំខាន់នៃការនាំចូលពាណិជ្ជកម្ម និងជំនួយមនុស្សធម៌ ភាគច្រើនរបស់យេម៉ែន ។ សង្គ្រាមជាង ៤ ឆ្នាំ ក្នុងប្រទេសយេម៉ែន បានជំរុញមនុស្សជាង ២០លាននាក់ឱ្យទៅដល់ជាយនៃ គ្រោះអត់ឃ្លាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )