ខេត្តកំពង់ចាម បង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណណៈអភិបាលខេត្ត បានសម្រេចបង្កើតគណៈកម្មការបង្រ្កាប ការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងសប្បាយដ្ឋាន នៅក្នុងខេត្តកំពង់ចាម ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវការចែកចាយ ការប្រើប្រាស់គ្រឿង ពីគ្រប់មជ្ឈដ្ឋាន និងគ្រប់រូបភាពទូទាំងខេត្ត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទពិសោធន៍នៃការបង្រ្កាបការជួញដូរ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនតាមក្លឹបកម្សាន្តនិងសប្បាយយដ្ឋាននៅខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះឯកឧត្តម អ៊ុន ចាន់ដាបាន សំណូមពរ ដល់ម្ចាស់ អាជីវកម្មទាំងអស់ចូលរួម សហការទប់ស្កាត់ ការជួញដូរ សារធាតុញៀន តាមរយៈ រាយការណ៍មកសមត្ថកិច្ចជំនាញ ដោយសមត្ថកិច្ចមានភារកិច្ច គោរពតាមគោលការណ៍ដោយរក្សាសិទ្ធិមិនឲ្យដឹងប្រភពដែលបានសហការរាយការណ៍មកសមត្ថកិច្ច។
ឯកឧត្តម អភិបាលខេត្តបន្តថាគ្រប់ម្ចាស់អាជីវកម្មទាំងអស់ ខិតខំប្រឹងប្រែង ទប់ស្កាត់ ការជួញដូរ គ្រឿងញៀន ហើយបញ្ហាគ្រឿងញៀននេះគឺជាឧប្បស័ក្គនៃការអភិវឌ្ឍន៍សង្គមជាតិ ហេតុនេះហើយបានជារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ទុបស្កាត់ និងលុបបំបាត់ឲ្យអស់ នូវការចែកចាយ ការប្រើប្រាស់គ្រឿងញៀននេះ។
ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានជំរុញ ឲ្យអាជ្ញាធរមូលដ្ឋានចូលរួមពង្រឹង ផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ សុខភាព សង្គមជាតិ នៃការប្រើប្រាស់សារធាតុញៀនផងដែរ៕