សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមេបញ្ជាការយោធាមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ កាលពីថ្ងៃអង្គារនេះសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោកមីនអុងល្លីងនិងមេដឹកនាំយោធាដទៃទៀតដោយមិនអនុញ្ញាតិឲ្យចូលទឹកដីសហរដ្ឋអាមេរិកជុំវិញករណីសម្លាប់ក្រៅប្រព័ន្ធតុលាការលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ។

វិធានការនេះមានរួមបញ្ចូលអគ្គមេបញ្ជាការរងលោកសូ វីន ​ និងមេបញ្ជាការជាន់ខ្ពស់ ២ នាក់ផ្សេងទៀតព្រមទាំងក្រុមគ្រួសាររបស់ពួកគេដែលសហរដ្ឋអាមេរិកបានសម្រេចធ្វើឡើង  ដើម្បីជាការឆ្លើយតបចំពោះការសម្លាប់រង្គាលជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ផងដែរថាការបង្ក្រាបដោយយោធាក្នុងឆ្នាំ ២០១៧ នៅប្រទេសមីយ៉ាន់ម៉ាបានធ្វើឱ្យជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣០.០០០ នាក់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.០៧.១៩)