ប្រទេសរុស្ស៊ីនឹងធ្វើក្បួនដង្ហែកងនាវាចរណ៍

រុស្ស៊ី៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោកសៀរហ្គេ សូហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារនេះថាប្រទេសរុស្ស៊ីនឹងធ្វើក្បួនដង្ហែកងនាវាចរណ៍នៅទូទាំងប្រទេសនិងក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹកនៅប្រទេសស៊ីរីដើម្បីអបអរសាទរទិវាកងទ័ពជើងទឹកនៅថ្ងៃទី 28 ខែកក្កដាខាងមុខនេះ។

លោករដ្ឋមន្រ្តីបាននិយាយនៅក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំកងកម្លាំងប្រដាប់អាវុធថានាវាចម្បាំងចំនួន ៤៣ គ្រឿងនិងយន្តហោះចំនួន ៤១ គ្រឿងដែលបំពាក់ដោយអាវុធបច្ចេកវិទ្យាទំនើបំផុត  ព្រមទាំង​ទាហានជាង ៤.០០០ នាក់នឹងចូលរួមក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើឡើងនៅតំបន់សំាងភីធឺបឺដ និងក្រុនថាដ​   ។

លោកបានបន្ថែមទៀតថាក្បួនដង្ហែរកងនាវាចរណ៍ក៏នឹងត្រូវគេធ្វើនៅមូលដ្ឋានសំខាន់ៗនៃកងទ័ពជើងទឹករុស្ស៊ីដែលស្ថិតនៅកំពង់ផែមួយចំនួនក្នុងប្រទេសស៊ីរីផងដែរ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១៧.០៧.១៩)