រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកការគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានធ្វើអោយកាន់តែមានអាយុវែង

វិទ្យុជាតិកម្ពុជា៖

រដ្ឋមន្រ្តីក្រសួងព័ត៌មានចាត់ទុកការគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានធ្វើអោយអាយុជីវិតមនុស្សកាន់តែវែង មានសុខភាពល្អបរិបូរណ៍គ្មានជម្ងឺបៀតបៀនថែមទៀតផង។

ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអៈអាងថា អ្នកដែលប្រកាន់ភ្ជាប់នូវ ព្រះពុទ្ធសាសនា ចេះសូត្រធម៌ ចេះ សម្មាធិ គឺមានអាយុវែង ជាង អ្នកមិនចេះសូត្រធម៌។ ជាងនេះទៅទៀត នៅលើ ពិភពលោក អ្នកដែលកាន់ សាសនាព្រះពុទ្ធ មិនសូវមានអារម្មណ៏ ត្រេស មួរម៉ៅ នោះទេ គឺមានភាពនឹង ន៉ ក្នុងអារម្មណ៏ មានចរិក ស្លូតបូត និងអាយុវែងថែម ទៀតផង ។


ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះក្នុងឱកាស
អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លង និងសម្ពោធ សមិទ្ធិផល ព្រះពុទ្ធបដិមានានា ក្នុងវត្ត ព្រះពុទ្ធត្រៃរតនសាមគ្គី ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដាដោយបានលើកឡើងថាការគោរព ប្រតិបត្តិ ព្រះពុទ្ធសាសនា មិនមែនធ្វើសម្រាប់ តែការស្លាប់ទៅ បានឡើងទៅ ឋានសួគ៌ដូចលោកទេសនា ប៉ុណ្ណោះនោះទេ គឺឋានសួគ៌នៅពេលដែលយើងនៅមាន ជីវិតរស់នៅនេះឯង ដោយក្នុងនោះការ ចេះសម្មាធិ គឺមានសារសំខាន់ណាស់ ដែលធ្វើ ធ្វើអោយអារម្មណ៍មនុស្ស ស្ងប់ល្អ ហើយរៀនឆាប់ចាំ និងពូកែ ថែមទៀតផង ។

ឯកឧត្តមបញ្ជាក់ថា ដោយសារតែព្រះពុទ្ធសាសនាមានគុណប្រយោជន៍សម្រាប់មនុស្សជាតិទើបប្រមុខរាជរដ្ឋាភិបាល បានខិតខំជំរុញាេ លើកកំពស់វិស័យព្រះពុទ្ធសាសនា អោយកាន់តែមាន ភាពថ្កុុំថ្កើងរុងរឿង ពិសេស នៅក្នុងប្រទេសកម្ពុជា បានទទួលស្គាល់ គ្រប់សាសនា ទាំងអស់ អោយចេះ ស្រឡាញ់រាប់អានគ្នា អោយយល់ពីតំលៃនៃ សាសនាណា ក៏ដូចជា សាសនា ណាដែរ ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកពីបំណងប្រាថ្នា របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺឃើញ បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ចេះស្រឡាញ់រាប់អានគ្នាពី វត្តមួយ ទៅ វត្ត មួយ ពីភូមិមួយ ទៅភូមិ មួយ រួមរស់នៅជាមួយគ្នា ទៅវត្តជាមួយគ្នា ហើយទោះបី ជាសាសនា ក៏ណា ដោយ គឺយើងអាចអង្គុយ និងរួមរស់ជាមួយគ្នា នៅក្នុងប្រទសកម្ពុជា ។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះដែរ ឯក ឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រស្ស៊ី បានប្រគេនបច្ច័យកសាង ដល់វត្ត ព្រះពុទ្ធត្រ័យ រ័ត្នសាមគ្គី ចំនួន ១០ លាន រៀល ហើយជាមួយនេះ ថ្នាក់ដឹកនាំ មន្រ្តី នៃក្រសួង ព័ត៌មាន ដែលបានអញ្ជើញ ចូលរួម បានចូលបច្ច័យ សរុប ៧ លាន ៣ សែន ៨ ម៉ឺនរៀល និង ៣០០ ដុល្លា។ ជាមួយនេះ ឯ ឧ ខៀវ កាញារីទ្ធ បានប្រគេនបច្ច័យ ដល់ព្រះសង្ឃចំនួន ១០ អង្គ ក្នុង ១អង្គៗ ៧ ម៉ឺនរៀល បន្ថែមលើបច្ច័យ ដែល លោក សុខ សំណាង ដែលបានរៀបចំ ប្រគេន ១ អង្គ ៥ ម៉ឺនរៀល ។ ជាមួយនេះឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ថវិកា លោកគ្រូ អ្នកគ្រូតាជី យាយជី ប្រជាពលរដ្ឋក្រីក្រ សិស្សានុសិស្ស និងកុមារកំព្រាមួយចំនួនផងដែរ។