រាជរដ្ឋាភិបាល​ណែនាំឲ្យថ្នាក់ក្រោមជាតិ​ធ្វើបច្ចុប្បន្នភាពផែនការ ឆ្លើយតបគ្រោះអាសន្នសម្រាប់ខេត្តខ្លួនក្នុងឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា​អត្ថបទ​៖លោកជួន​ បូណា​ ១៦​ ០៧​ ១៩៖

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានណែនាំឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ​រៀបចំធ្វើបច្ចុប្បន្នភាពផែនការ នានាដើម្បីត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នបានទានលពេលវេលានិងមានប្រសិទ្ធភាពសម្រាប់ខេត្តរបស់ខ្លួនក្នុងឆ្នាំ២០១៩នេះ​ ។

​ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ចង្អុលបង្ហាញនិងណែនាំបន្ថែមលើការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នៅខេត្តក្រចេះ​ នាព្រឹកថ្ងៃទី១៦ខែកក្តដាឆ្នាំ២០១៩នេះ​ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានជំរុញដល់អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ត្រៀមបង្កាឆ្លើយតប និងស្ដាឡើងវិញនៅ ពេលមានគ្រោះមហន្តរាយកើតឡើង ។​ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអៈអាងថា ការត្រៀមផែនការឆ្លើយតបនឹងគ្រោះមហន្តមានសារៈសំខាន់ណាស់ ខណៈបច្ចុប្បន្នដោយសារតែឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ កំពុងជៈឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាពករដ្ឋ ដូចជាគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់ ការបាក់ច្រាំងជាដើម ។

ឯកឧត្តម វ៉ា ថន អភិបាលក្រចេះបានឲ្យដឹងថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងដំណើរការបច្ចុប្បន្នភាព ផែនការត្រៀមបំរុង សម្រាប់ឆ្លើយតប គ្រោះអាសន្ននៅខេត្តក្រចេះក្នុងឆ្នាំ២០១៩ ដែលនិងត្រូវបោះពុម្ពដាក់អោយប្រើប្រាស់នៅពេលខាងមុខនេះ ។

ឯកឧត្តម​បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ឃុំសង្កាត់ ពង្រឹងយន្តការរបស់ខ្លួនជាប្រចាំ​តាមរយៈពង្រីកកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក្រុមយុវជន កាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រុមសង្រ្គោះបន្ទាន់ ក្រុមសហភាពសហព័ន្ធយុវជន ក្រុមយុវជនស្រលាញ់សន្តិភាព ក្រុមយុវជនក១៥៧និងក្រុមកាយរិទ្ធ​ ដើម្បីចូលរួមគ្រប់គ្រងសកម្មភាពសង្គ្រោះនិងឆ្លើយតបគ្រោះអាសន្ន។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តក្រចេះជារៀងរាល់ឆ្នាំ តែងតែក្រើនរំលឹកជាប្រចាំដល់មន្ទី អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អោយត្រៀមកម្លាំង ធនធាន មធ្យោបាយ សំភារៈ ត្រួតពិនិត្យ ទីទួលសុវត្ថិភាព ទីតាំងខ្ពស់ៗ និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត សំដៅឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ ដូចជាគ្រោះរាំងស្ងួត ការឡើងកំដៅ ខ្យល់កន្រ្តាក់ រន្ទះបាញ់ទឹកជំនន់ទន្លេមេគង្គ ទឹកជំនន់ដោយទឹកភ្លៀងនិងគ្រោះអគ្គិភ័យ៕