អភិបាលខេត្តកំពង់ចាម យកស្រុកព្រៃឈរជាចំណុចដំបូងក្នុងការសិក្សាផលប៉ះពាល់ ដែលប្រជាពលរដ្ឋយកចំណីផ្លូវធ្វើកម្មសិទ្ធិ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ៖

ខេត្តកំពង់ចាម​ ៖​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាផលប៉ះពាល់ដែលប្រជាពលរដ្ឋយកចំណីផ្លូវធ្វើជាកម្មសិទ្ធិដោយចាប់ផ្តើមពីស្រុកព្រៃឈរជាចំណុចដំបូងគេ។


ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ របស់ខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាក្រុមការងារនេះត្រូវពិនិត្យមើលទៅលើផលប៉ះពាល់ទាំងអស់ពិសេស ការយកចំណីផ្លូវធ្វើជាកម្មសិទ្ធិ តើមានបណ្ណ័កម្មសិទ្ធិកាន់កាប់ត្រឹមត្រូវដែរឬទេ? ការត្រៀមរៀបចំសណ្ដាប់ធ្នាប់នៅតាម ដងផ្លូវក្នុងស្រុកព្រៃឈរនេះ គឺ ក្នុងគោលបណងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។
ជាមួយគ្នានេះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានលើកឡើងនូវចំណុចដែលគួរត្រូវដោះស្រាយឲ្យទាន់សភាពការណ៍ និងអនុវត្តន៍ឲ្យបាននោះគឺលើបញ្ហា ការគ្រប់គ្រងទុកដាក់សំរាមនៅតាមទីសាធាធារណៈ និងលើបញ្ហាយកចំនីផ្លូវលេខជាតិធ្វើអាជីវកម្មដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង ក៍ដូចអាចបង្កគ្រោះថ្នាក់តាមដងផ្លូវ ខណៈបច្ចប្បន្ន យានយន្ត មានកំណើនផងដែរ។
ឯកឧត្ដម ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់មន្ត្រីនៅតាមក្រុង-ស្រុកទាំង១០ ត្រូវ រួមសហការគ្នា ដោះស្រាយរាល់បញ្ហាប្រឈម ឲ្យមានប្រសិទ្ឋសភាព ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តទៅលើការងាររបស់មន្ត្រីយើង៕